ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកអើយ! តើអ្នកណាតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬជាអាជ្ញាកណ្ដាលរបស់ពួកអ្នក?»
រ៉ូម 2:1 - Khmer Christian Bible ដូច្នេះហើយ ឱអ្នកគ្រប់គ្នាដែលថ្កោលទោសគេអើយ! អ្នកគ្មានសេចក្ដីដោះសាសម្រាប់ខ្លួនទេ ដ្បិតពេលអ្នកថ្កោលទោសគេ អ្នកក៏កំពុងកាត់ទោសខ្លួនឯងដែរ ព្រោះអ្នកផ្ទាល់ដែលកំពុងថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ឱ មនុស្សអើយ! អ្នកទាំងអស់គ្នាដែលវិនិច្ឆ័យគេ មិនអាចដោះសាបានឡើយ ដ្បិតអ្នកកំពុងផ្ដន្ទាទោសខ្លួនឯង ដោយការដែលវិនិច្ឆ័យគេ ពីព្រោះអ្នកដែលវិនិច្ឆ័យគេនោះ ក៏កំពុងប្រព្រឹត្តដូចគ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ឱមនុស្សអើយ ទោះបីអ្នកជាអ្នកណាក៏ដោយ ពេលអ្នកថ្កោលទោសគេ អ្នកមិនអាចដោះសាបានឡើយ ដ្បិតពេលអ្នកថ្កោលទោសគេ នោះអ្នកកាត់ទោសខ្លួនឯង ព្រោះខ្លួនអ្នកផ្ទាល់ដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះអ្នក អ្នកថ្កោលទោសគេ ទោះបីអ្នកជានរណាក៏ដោយ ក៏អ្នកពុំអាចដោះសាខ្លួនបានដែរ។ ពេលណាអ្នកថ្កោលទោសគេ អ្នកក៏ដាក់ទោសខ្លួនឯង ព្រោះអ្នកថ្កោលទោសគេ តែអ្នកបានប្រព្រឹត្តដូចគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ឱមនុស្សអើយ អស់អ្នកណាដែលថ្កោលទោសគេ នោះគ្មានសេចក្ដីដោះសាចំពោះខ្លួនឡើយ ដ្បិតដែលអ្នកថ្កោលទោសគេ នោះឈ្មោះថាកាត់ទោសខ្លួនឯងហើយ ពីព្រោះអ្នកឯងដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ អាល់គីតាប ចំពោះអ្នក អ្នកថ្កោលទោសគេ ទោះបីអ្នកជានរណាក៏ដោយ ក៏អ្នកពុំអាចដោះសាខ្លួនបានដែរ។ ពេលណាអ្នកថ្កោលទោសគេ អ្នកក៏ដាក់ទោសខ្លួនឯង ព្រោះអ្នកថ្កោលទោសគេ តែអ្នកបានប្រព្រឹត្ដដូចគេដែរ។ |
ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកអើយ! តើអ្នកណាតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬជាអាជ្ញាកណ្ដាលរបស់ពួកអ្នក?»
គាត់ក៏ប្រាប់បាវបម្រើនោះថា បាវបម្រើដ៏អាក្រក់អើយ! ខ្ញុំនឹងជំនុំជម្រះអ្នកដោយសារសំដីរបស់អ្នក បើអ្នកដឹងថា ខ្ញុំជាមនុស្សម្នាក់តឹងរឹង ដកយកអ្វីដែលមិនបានទុក ហើយច្រូតអ្វីដែលមិនបានសាបព្រោះដែរ
ហើយកុំថ្កោលទោសគេ នោះអ្នករាល់គ្នានឹងមិនទទួលការថ្កោលទោសវិញឡើយ និងកុំផ្ដន្ទាទោសគេឲ្យសោះ នោះអ្នករាល់គ្នាក៏មិនទទួលការផ្ដន្ទាទោសវិញដែរ។ ចូរលើកលែងទោសឲ្យគេ នោះអ្នករាល់គ្នានឹងទទួលបានការលើកលែងទោសវិញ។
បើអ្នកមានជំនឿបែបណា ចូរជឿបែបនោះតែម្នាក់ឯងនៅចំពោះព្រះជាម្ចាស់ចុះ ដ្បិតមានពរហើយ អ្នកណាដែលមិនថ្កោលទោសខ្លួនឯងចំពោះអ្វីដែលខ្លួនយល់ថាត្រឹមត្រូវ
ហើយយើងដឹងថា ព្រះជាម្ចាស់នឹងជំនុំជម្រះអស់អ្នកដែលប្រព្រឹត្ដបែបនេះទៅតាមសេចក្ដីពិត។
ឱមនុស្សដែលថ្កោលទោសពួកអ្នកដែលបានប្រព្រឹត្តដូច្នេះ ហើយខ្លួនឯងក៏ប្រព្រឹត្តដូចគ្នាអើយ! តើអ្នកស្មានថានឹងរួចខ្លួនផុតពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ឬ?
បើដូច្នេះ តើយើងល្អជាងគេឬ? មិនមែនដូច្នោះទេ ដ្បិតយើងបានបញ្ជាក់ពីមុនហើយថា ទោះជាជនជាតិយូដាក្ដី ជនជាតិក្រេកក្ដី សុទ្ធតែស្ថិតនៅក្រោមបាបទាំងអស់គ្នា
ប៉ុន្ដែ ឱមនុស្សអើយ! តើអ្នកជាអ្វីបានជាហ៊ានតវ៉ាជាមួយព្រះជាម្ចាស់ដូច្នេះ? តើរបស់ដែលជាងស្មូនបានសូនឡើងនឹងនិយាយទៅជាងស្មូនថា ហេតុអ្វីបានជាអ្នកសូនខ្ញុំដូច្នេះដែរឬ?
ដូច្នេះ កុំវិនិច្ឆ័យអ្វីមួយមុនពេលកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់យាងមក ព្រះអង្គនឹងបំភ្លឺអស់ទាំងសេចក្ដីលាក់កំបាំងនៅទីងងឹត ហើយបង្ហាញឲ្យឃើញពីបំណងនៅក្នុងចិត្ដរបស់មនុស្ស បន្ទាប់មក ម្នាក់ៗនឹងបានការសរសើរពីព្រះជាម្ចាស់។
ឱស្រ្ដីជាប្រពន្ធអើយ! តើអ្នកដឹងយ៉ាងដូចម្ដេចថា អ្នកនឹងសង្គ្រោះប្ដីរបស់អ្នកបាន? ឱបុរសជាប្ដីអើយ! តើអ្នកដឹងយ៉ាងដូចម្ដេចថា អ្នកនឹងសង្គ្រោះប្រពន្ធរបស់អ្នកបាន?
ឱ មនុស្សឥតប្រាជ្ញាអើយ! តើអ្នកចង់ដឹងដែរឬទេថា ជំនឿដែលគ្មានការប្រព្រឹត្ដិ គឺគ្មានប្រយោជន៍អ្វីឡើយ។
បងប្អូនអើយ! មិនត្រូវនិយាយមួលបង្កាច់គ្នាឡើយ អ្នកណាដែលនិយាយមួលបង្កាច់ ឬថ្កោលទោសបងប្អូនរបស់ខ្លួន អ្នកនោះនិយាយមួលបង្កាច់ និងថ្កោលទោសក្រឹត្យវិន័យហើយ។ បើអ្នកថ្កោលទោសក្រឹត្យវិន័យ នោះអ្នកមិនមែនជាអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យទេ គឺជាអ្នកថ្កោលទោសវិញ។