សូមកុំបណ្ដោយយើងខ្ញុំឲ្យទៅក្នុងសេចក្ដីល្បួង ប៉ុន្ដែសូមប្រោសយើងខ្ញុំឲ្យរួចពីសេចក្ដីអាក្រក់វិញ [ដ្បិតរាជ្យ ព្រះចេស្ដា និងសិរីល្អជារបស់ព្រះអង្គនៅអស់កល្បជានិច្ច អាម៉ែន]»។
រ៉ូម 13:1 - Khmer Christian Bible មនុស្សគ្រប់គ្នាត្រូវចុះចូលនឹងរដ្ឋអំណាច ដ្បិតសិទ្ធិអំណាចទាំងនោះមកពីព្រះជាម្ចាស់ ហើយសិទ្ធិអំណាចដែលកំពុងមាននេះក៏ព្រះអង្គបានតែងតាំងដែរ ព្រះគម្ពីរខ្មែរសាកល មនុស្សគ្រប់គ្នាត្រូវតែចុះចូលនឹងរដ្ឋអំណាច ដ្បិតគ្មានអំណាចណាដែលមិនបានមកពីព្រះឡើយ គឺអំណាចទាំងអស់ដែលមាន សុទ្ធតែត្រូវបានកំណត់ឲ្យមានដោយព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យមនុស្សទាំងអស់ចុះចូលចំពោះអាជ្ញាធរ ដ្បិតបើមិនមកពីព្រះទេ នោះគ្មានអំណាចណាឡើយ គឺព្រះបានតាំងអស់លោកទាំងនោះឲ្យមានអំណាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សគ្រប់រូបត្រូវស្ដាប់បង្គាប់អាជ្ញាធរ ដ្បិតអំណាចទាំងឡាយសុទ្ធតែមកពីព្រះជាម្ចាស់ គឺព្រះអង្គបានតែងតាំងឲ្យមានអំណាចទាំងនោះឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ ដ្បិតគ្មានអំណាចណាទេ លើកតែមកពីព្រះ គឺព្រះទ្រង់បានតាំងពួកលោកទាំងនោះឲ្យមានអំណាច អាល់គីតាប មនុស្សគ្រប់គ្នាត្រូវស្ដាប់បង្គាប់អាជ្ញាធរ ដ្បិតអំណាចទាំងឡាយសុទ្ធតែមកពីអុលឡោះ គឺអុលឡោះបានតែងតាំងឲ្យមានអំណាចទាំងនោះឡើង។ |
សូមកុំបណ្ដោយយើងខ្ញុំឲ្យទៅក្នុងសេចក្ដីល្បួង ប៉ុន្ដែសូមប្រោសយើងខ្ញុំឲ្យរួចពីសេចក្ដីអាក្រក់វិញ [ដ្បិតរាជ្យ ព្រះចេស្ដា និងសិរីល្អជារបស់ព្រះអង្គនៅអស់កល្បជានិច្ច អាម៉ែន]»។
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកគ្មានសិទ្ធិអំណាចលើខ្ញុំឡើយ លុះត្រាតែសិទ្ធិអំណាចនោះបានប្រទានមកពីស្ថានលើ ដូច្នេះហើយបានជាពួកអ្នកដែលបញ្ជូនខ្ញុំមកឲ្យលោក ពួកគេមានបាបធ្ងន់ជាង»។
បន្ទាប់មក អស់អ្នកដែលបានទទួលយកពាក្យសំដីរបស់គាត់ដោយអំណរ គេបានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះមានមនុស្សប្រហែលបីពាន់នាក់ ត្រូវបានបន្ថែមទៅក្នុងចំណោមពួកគេ។
ចូរកុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកបានឡើយ ប៉ុន្ដែចូរអ្នកយកឈ្នះលើសេចក្ដីអាក្រក់ដោយសេចក្ដីល្អចុះ។
ដូច្នេះ អ្នកណាប្រឆាំងនឹងរដ្ឋអំណាច អ្នកនោះក៏ប្រឆាំងបញ្ញត្ដិរបស់ព្រះជាម្ចាស់ដែរ ហើយអ្នកប្រឆាំងទាំងនោះនឹងនាំឲ្យខ្លួនឯងជាប់ទោស
គឺទាំងសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់គ្នាផង ដើម្បីឲ្យយើងរស់នៅបានសុខសាន្ដ ហើយស្ងប់ស្ងាត់ ដោយគោរពកោតខ្លាចព្រះជាម្ចាស់ និងដោយថ្លៃថ្នូរគ្រប់យ៉ាង
ចូររំលឹកពួកគេឲ្យចុះចូលនឹងពួកអ្នកដឹកនាំ ចុះចូលនឹងពួកអាជ្ញាធរ ហើយឲ្យស្ដាប់បង្គាប់ ព្រមទាំងប្រុងប្រៀបខ្លួនជាស្រេចសម្រាប់ការល្អគ្រប់បែបយ៉ាង
ទោះជាយ៉ាងណាក៏ដោយ មនុស្សទាំងនោះក៏ដូច្នោះដែរ ពួកគេរវើរវាយ ហើយធ្វើឲ្យរូបកាយទៅជាស្មោកគ្រោក ទាំងបដិសេធអំណាចគ្រប់គ្រង និងជេរប្រមាថដល់ពួកអ្នកដែលប្រកបដោយសិរីរុងរឿងផង។
ព្រមទាំងពីព្រះយេស៊ូគ្រិស្ដ ជាសាក្សីដ៏ស្មោះត្រង់ ជាកូនច្បងនៃពួកមនុស្សស្លាប់ និងជាអ្នកគ្រប់គ្រងលើអស់ទាំងស្ដេចនៅផែនដី។ សូមឲ្យព្រះអង្គដែលស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាបដោយសារឈាមរបស់ព្រះអង្គ
ស្ដេចទាំងនោះនឹងច្បាំងជាមួយកូនចៀម ប៉ុន្ដែកូនចៀមនឹងឈ្នះពួកគេ ពីព្រោះកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ និងជាស្ដេចលើអស់ទាំងស្ដេច ហើយអស់អ្នកដែលនៅជាមួយព្រះអង្គ គឺជាអ្នកដែលព្រះអង្គបានត្រាស់ហៅ បានជ្រើសរើស និងជាអ្នកស្មោះត្រង់»។
ព្រះអង្គមានព្រះនាមសរសេរនៅលើអាវ និងនៅលើភ្លៅរបស់ព្រះអង្គថា «ស្ដេចលើអស់ទាំងស្ដេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។