ប៉ុន្ដែព្រះអង្គបានបែរមកមានបន្ទូលទៅលោកពេត្រុសថា៖ «អារក្សសាតាំង ចូរថយទៅក្រោយយើងទៅ ឯងជាសេចក្ដីបង្អាក់ដល់យើង ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះជាម្ចាស់ទេ គឺគិតតាមគំនិតរបស់មនុស្សវិញ»។
រ៉ូម 11:9 - Khmer Christian Bible ឯស្ដេចដាវីឌវិញនិយាយថា៖ «សូមឲ្យតុរបស់ពួកគេត្រលប់ជាអង្គប់ ជាអន្ទាក់ ជារបស់ដែលធ្វើឲ្យជំពប់ដួល និងជាសំណងដល់ពួកគេវិញចុះ ព្រះគម្ពីរខ្មែរសាកល រីឯដាវីឌក៏ថ្លែងថា: “សូមឲ្យពិធីជប់លៀងរបស់ពួកគេក្លាយជាអន្ទាក់ ជាសំណាញ់ ជាហេតុបណ្ដាលឲ្យជំពប់ដួល និងជាការតបសងដល់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌថ្លែងថា៖ «សូមឲ្យតុ របស់គេ ត្រឡប់ទៅជាអង្គប់ និងជាអន្ទាក់ ជាហេតុឲ្យគេជំពប់ដួល ហើយជាសំណងដល់គេចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌក៏មានរាជឱង្ការថា: «សូមឲ្យតុ របស់ពួកគេ ក្លាយទៅជាអន្ទាក់ ឬជាមង ដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ និងឲ្យគេមានទោស!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហ្លួងដាវីឌក៏មានបន្ទូលថា «ឲ្យតុគេត្រឡប់ទៅជាអង្គប់ ហើយជាអន្ទាក់ដល់គេចុះ គឺជាហេតុឲ្យវិនាស រវាតចិត្ត ហើយជាសំណងដល់គេដែរ អាល់គីតាប ស្តេចទតក៏មានប្រសាសន៍ថាៈ «សូមឲ្យតុរបស់ពួកគេ ក្លាយទៅជាអន្ទាក់ ឬជាមង ដែលនាំឲ្យគេរវាតចិត្ដបាត់ជំនឿ និងឲ្យគេមានទោស!។ |
ប៉ុន្ដែព្រះអង្គបានបែរមកមានបន្ទូលទៅលោកពេត្រុសថា៖ «អារក្សសាតាំង ចូរថយទៅក្រោយយើងទៅ ឯងជាសេចក្ដីបង្អាក់ដល់យើង ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះជាម្ចាស់ទេ គឺគិតតាមគំនិតរបស់មនុស្សវិញ»។
ប៉ុន្ដែព្រះជាម្ចាស់បានមានបន្ទូលទៅគាត់ថា មនុស្សល្ងង់! នៅយប់នេះយើងដកយកជីវិតរបស់អ្នកចេញពីអ្នកហើយ ដូច្នេះតើអ្វីៗដែលអ្នកបានបម្រុងទុកនឹងត្រលប់ជារបស់អ្នកណា?
ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៀតឡើយ ផ្ទុយទៅវិញយើងត្រូវប្ដេជ្ញាចិត្ដថា យើងមិនត្រូវធ្វើឲ្យបងប្អូនណាម្នាក់ជំពប់ដួល ឬរវាតចិត្ដឡើយ។
ដ្បិតបើព្រះបន្ទូលដែលបានប្រកាសតាមរយៈពួកទេវតាអាចយកជាការបាន ហើយគ្រប់ទាំងការល្មើស និងការមិនស្ដាប់បង្គាប់បានទទួលទោសយ៉ាងយុត្តិធម៌ទៅហើយ