ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 11:19 - Khmer Christian Bible

ពេល​នោះ​អ្នក​នឹង​និយាយ​ថា​ មែក​ទាំង​នោះ​ត្រូវ​បាន​កាត់​ចេញ​ ដើម្បី​យក​ខ្ញុំ​ផ្សាំ​ជំនួស។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ អ្នក​អាច​ពោលថា​៖ “មែក​ទាំងនោះ​ត្រូវបាន​កាច់ចេញ ដើម្បីឲ្យ​ខ្ញុំ​ត្រូវបាន​បំបៅ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ អ្នក​នឹង​និយាយ​ថា «ព្រះ​បាន​កាច់​មែក​ទាំង​នោះ​ចេញ ដើម្បី​យក​ខ្ញុំ​មក​បំបៅ​ជំនួស!»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ប្រហែល​ជា​ពោល​ថា “ព្រះ‌ជា‌ម្ចាស់​បាន​កាត់​មែក​ទាំង​នោះ​ចោល ដើម្បី​យក​ខ្ញុំ​មក​ផ្សាំ​ជំនួស!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ អ្នក​នឹង​ប្រកែក​ថា មែក​ទាំង​នោះ​ត្រូវ​កាច់​ចេញ ដើម្បី​នឹង​បំបៅ​ខ្ញុំ​វិញ

សូមមើលជំពូក

អាល់គីតាប

ប្រហែល​ជា​អ្នក​ពោល​ថា “អុលឡោះ​បាន​កាត់​មែក​ទាំង​នោះ​ចោល ដើម្បី​យក​ខ្ញុំ​មក​ផ្សាំ​ជំនួស!”។

សូមមើលជំពូក



រ៉ូម 11:19
4 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាង​ណា​ក្ដី​ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ​ ហើយ​អ្នក​ដែល​ជា​ដើម​អូលីវ​ព្រៃ​ត្រូវ​បាន​ផ្សាំ​ក្នុង​ចំណោម​មែក​ទាំង​នោះ​ ព្រមទាំង​ស្រូប​យក​ជីវ​ជាតិ​ពី​ឫស​ដើម​អូលីវ​ស្រុក​ជាមួយ​មែក‍​ផ្សេង​ទៀត​ទៅ​ហើយ​


អ្នក​មុខ​ជា​សួរ​ខ្ញុំ​ថា​ ចុះ​ហេតុអ្វី​ព្រះអង្គ​នៅ​តែ​ប្រកាន់​ទោស​ទៀត?​ ដ្បិត​តើ​អ្នកណា​ប្រឆាំង​នឹង​បំណង​របស់​ព្រះអង្គ​បាន?​