ពួកគេគ្រប់គ្នាបានសរសើរព្រះអង្គ និងនឹកអស្ចារ្យពីព្រះបន្ទូលប្រកបដោយព្រះគុណដែលបានចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ប៉ុន្ដែពួកគេនិយាយគ្នាថា៖ «តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?»
យ៉ូហាន 7:46 - Khmer Christian Bible ពួកឆ្មាំព្រះវិហារឆ្លើយថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។ ព្រះគម្ពីរខ្មែរសាកល ពួកតម្រួតនោះឆ្លើយថា៖ “មិនដែលមានអ្នកណានិយាយយ៉ាងនោះដូចគាត់ឡើយ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកងរក្សាព្រះវិហារឆ្លើយថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងរក្សាព្រះវិហារឆ្លើយថា៖ «ពុំដែលមាននរណានិយាយដូចលោកនោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអាជ្ញាឆ្លើយថា មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ អាល់គីតាប កងរក្សាម៉ាស្ជិទឆ្លើយថា៖ «ពុំដែលមាននរណានិយាយដូចអ្នកនោះឡើយ»។ |
ពួកគេគ្រប់គ្នាបានសរសើរព្រះអង្គ និងនឹកអស្ចារ្យពីព្រះបន្ទូលប្រកបដោយព្រះគុណដែលបានចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ប៉ុន្ដែពួកគេនិយាយគ្នាថា៖ «តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?»
ពួកអ្នកស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះបន្ទូលព្រះអង្គប្រកបដោយសិទ្ធិអំណាច។
មើល៍ គាត់និយាយដោយបើកចំហ ប៉ុន្ដែគ្មានអ្នកណាថាអ្វីឲ្យគាត់សោះ ប្រហែលជាពួកមេដឹកនាំបានដឹងថា អ្នកនេះជាព្រះគ្រិស្ដពិតប្រាកដមែនទេដឹង?
ពួកអ្នកខាងគណៈផារិស៊ីបានឮសេចក្ដីទាំងអស់ដែលបណ្តាជនបានខ្សឹបខ្សៀវគ្នាអំពីព្រះអង្គ។ ដូច្នេះពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីក៏ចាត់ពួកឆ្មាំព្រះវិហារឲ្យទៅចាប់ព្រះអង្គ។