ព្រះយេស៊ូបានយាងចូលទៅក្នុងព្រះវិហារ ហើយបណ្ដេញមនុស្សទាំងអស់ដែលលក់ដូរនៅក្នុងព្រះវិហារ ព្រះអង្គផ្ដួលតុពួកអ្នកដូរលុយ និងកៅអីពួកអ្នកលក់សត្វព្រាប
យ៉ូហាន 7:14 - Khmer Christian Bible ពេលពិធីបុណ្យឈានដល់ពាក់កណ្តាល ព្រះយេស៊ូក៏យាងទៅបង្រៀននៅក្នុងព្រះវិហារ ព្រះគម្ពីរខ្មែរសាកល នៅពាក់កណ្ដាលពិធីបុណ្យ ព្រះយេស៊ូវយាងឡើងទៅព្រះវិហារ ហើយចាប់ផ្ដើមបង្រៀន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពាក់កណ្តាលពេលបុណ្យនោះ ព្រះយេស៊ូវយាងឡើងទៅក្នុងព្រះវិហារ ហើយចាប់ផ្តើមបង្រៀន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ពាក់កណ្ដាលពិធីបុណ្យ ព្រះយេស៊ូយាងឡើងទៅព្រះវិហារ* ហើយបង្រៀនបណ្ដាជន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅពាក់កណ្តាលពេលបុណ្យ នោះព្រះយេស៊ូវទ្រង់ឡើងទៅ បង្រៀនក្នុងព្រះវិហារ អាល់គីតាប លុះដល់ពាក់កណ្ដាលពិធីបុណ្យអ៊ីសាឡើងទៅម៉ាស្ជិទ ហើយបង្រៀនបណ្ដាជន។ |
ព្រះយេស៊ូបានយាងចូលទៅក្នុងព្រះវិហារ ហើយបណ្ដេញមនុស្សទាំងអស់ដែលលក់ដូរនៅក្នុងព្រះវិហារ ព្រះអង្គផ្ដួលតុពួកអ្នកដូរលុយ និងកៅអីពួកអ្នកលក់សត្វព្រាប
នៅពេលនោះ ព្រះយេស៊ូក៏មានបន្ទូលទៅបណ្ដាជនថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមកចាប់ខ្ញុំទាំងមានដាវ និងដំបងដូច្នេះ? ខ្ញុំអង្គុយបង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ នោះអ្នករាល់គ្នាមិនចាប់ខ្ញុំទេ
រួចព្រះអង្គក៏បង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ រីឯពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកមេដឹកនាំប្រជាជនវិញ កំពុងរកមធ្យោបាយសម្លាប់ព្រះអង្គ
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅសម្ដេចសង្ឃថា៖ «ខ្ញុំបានប្រកាសប្រាប់មនុស្សលោកនៅទីសាធារណៈ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងព្រះវិហារជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា ហើយខ្ញុំមិនដែលនិយាយអ្វីដោយលាក់កំបាំងទេ
បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានឃើញគាត់ក្នុងព្រះវិហារ ក៏មានបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ ចូរកុំប្រព្រឹត្ដបាបទៀត បើមិនដូច្នោះទេ អ្នកមុខជាកើតសេចក្តីវេទនាជាងមុនទៅទៀត»
ពេលនោះព្រះយេស៊ូកំពុងបង្រៀននៅក្នុងព្រះវិហារ ព្រះអង្គក៏បន្លឺសំឡេងឡើងថា៖ «អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងថា ខ្ញុំមកពីណា ប៉ុន្ដែខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ គឺព្រះជាម្ចាស់ចាត់ខ្ញុំឲ្យមក ព្រះអង្គពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ
នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ ជាថ្ងៃដ៏សំខាន់ ព្រះយេស៊ូក៏ក្រោកឈរឡើង ហើយបន្លឺសំឡេងថា៖ «បើអ្នកណាស្រេក ចូរមកឯខ្ញុំ ហើយផឹកចុះ
លុះព្រលឹមឡើង ព្រះអង្គយាងចូលក្នុងព្រះវិហារម្តងទៀត ហើយបណ្តាជនទាំងអស់ក៏មកឯព្រះអង្គ ដូច្នេះ ព្រះអង្គក៏អង្គុយចុះ ហើយបង្រៀនពួកគេ។
ព្រះយេស៊ូមានបន្ទូលពាក្យទាំងនេះ នៅពេលកំពុងបង្រៀននៅក្បែរហិបតង្វាយនៅក្នុងព្រះវិហារ ប៉ុន្ដែគ្មានអ្នកណាម្នាក់ចាប់ព្រះអង្គទេ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ។