ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សត្វកញ្ជ្រោងមានរូង ឯសត្វស្លាបលើមេឃមានសំបុក តែកូនមនុស្សគ្មានកន្លែងសម្រាប់ដាក់ក្បាលកើយឡើយ»
យ៉ូហាន 6:62 - Khmer Christian Bible ចុះទម្រាំអ្នករាល់គ្នាឃើញកូនមនុស្សឡើងទៅកន្លែងដែលលោកនៅពីមុនវិញនោះ យ៉ាងណាទៅ! ព្រះគម្ពីរខ្មែរសាកល ចុះបើអ្នករាល់គ្នាឃើញកូនមនុស្សឡើងទៅកន្លែងដែលលោកនៅពីមុនវិញ តើយ៉ាងណាទៅ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅស្ថាន ដែលលោកនៅពីដើម តើអ្នកគិតដូចម្តេច? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្ស*ឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្តអ្នករាល់គ្នានឹងទៅជាយ៉ាងណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅឯស្ថាន ដែលលោកនៅពីដើម នោះតើនឹងគិតដូចម្តេចទៅ អាល់គីតាប ចុះបើអ្នករាល់គ្នាឃើញបុត្រាមនុស្សឡើងទៅកន្លែងដែលគាត់នៅពីមុនវិញ តើចិត្ដអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។ |
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សត្វកញ្ជ្រោងមានរូង ឯសត្វស្លាបលើមេឃមានសំបុក តែកូនមនុស្សគ្មានកន្លែងសម្រាប់ដាក់ក្បាលកើយឡើយ»
ក្រោយពីព្រះអម្ចាស់យេស៊ូមានបន្ទូលទៅគេរួចហើយ ព្រះជាម្ចាស់ក៏យកព្រះអង្គឡើងទៅស្ថានសួគ៌ ហើយអង្គុយនៅខាងស្ដាំព្រះជាម្ចាស់
កាលព្រះអង្គកំពុងប្រទានពរឲ្យពួកគេ ព្រះអង្គក៏ចាកចេញពីពួកគេទៅ គឺត្រូវបានលើកយកទៅឯស្ថានសួគ៌វិញ។
ខ្ញុំបានមកពីព្រះវរបិតា ហើយចូលមកក្នុងលោកិយនេះ ដូច្នេះខ្ញុំនឹងចេញពីលោកិយនេះ ហើយទៅឯព្រះវរបិតាវិញ»។
ពួកគេនៅក្នុងលោកិយនេះ រីឯខ្ញុំមិននៅក្នុងលោកិយនេះទៀតទេ ដ្បិតខ្ញុំនឹងទៅឯព្រះអង្គ។ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ! សូមរក្សាអស់អ្នកដែលព្រះអង្គបានប្រទានឲ្យខ្ញុំនៅក្នុងព្រះនាមរបស់ព្រះអង្គ ដើម្បីឲ្យពួកគេត្រលប់ជាតែមួយដូចយើង
មិនដែលមានអ្នកណាធ្លាប់ទៅដល់ស្ថានសួគ៌ទេ មានតែព្រះអង្គដែលបានយាងចុះពីស្ថានសួគ៌ប៉ុណ្ណោះ គឺជាកូនមនុស្សនោះហើយ។
ចូរកុំធ្វើការដើម្បីតែអាហារដែលនឹងខូចរលួយ ប៉ុន្ដែចូរធ្វើការដើម្បីអាហារដែលនៅស្ថិតស្ថេរដរាបដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យអ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានដៅព្រះអង្គចំណាំទុក»។
ពួកគេនិយាយថា៖ «តើអ្នកនេះមិនមែនជាយេស៊ូ កូនប្រុសរបស់លោកយ៉ូសែប ដែលយើងបានស្គាល់ទាំងឪពុកទាំងម្តាយទេឬ? ហេតុដូចម្ដេចក៏គាត់និយាយថា ខ្ញុំចុះមកពីស្ថានសួគ៌ដូច្នេះ?»
ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បើអ្នករាល់គ្នាមិនបរិភោគសាច់ និងមិនផឹកឈាមរបស់កូនមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។
កាលព្រះអង្គបានមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ នោះព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅ ហើយពេលពួកគេកំពុងសម្លឹងមើល ក៏មានពពកមួយផ្ទាំងមកទទួលព្រះអង្គចេញពីភ្នែករបស់ពួកគេ។
ព្រះយេស៊ូនេះហើយដែលបានយាងឡើងទៅស្ថានសួគ៌ គង់នៅខាងស្ដាំព្រះជាម្ចាស់ ហើយឲ្យទេវតា សិទ្ធិអំណាច និងអំណាចទាំងឡាយបានចុះចូលនឹងព្រះអង្គផងដែរ។