កាលព្រះយេស៊ូជ្រាបពីការនេះ ក៏យាងចេញពីទីនោះ ហើយមានបណ្ដាជនច្រើនកុះករបានដើរតាមព្រះអង្គ។ ព្រះអង្គបានប្រោសពួកគេទាំងអស់គ្នាឲ្យបានជា
យ៉ូហាន 6:2 - Khmer Christian Bible ហើយមានបណ្តាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះពួកគេបានឃើញទីសំគាល់អស្ចារ្យទាំងឡាយដែលព្រះអង្គបានប្រោសពួកអ្នកឈឺ។ ព្រះគម្ពីរខ្មែរសាកល មានហ្វូងមនុស្សមួយក្រុមធំទៅតាមព្រះអង្គ ពីព្រោះពួកគេបានឃើញទីសម្គាល់នានាដែលព្រះអង្គបានធ្វើដល់ពួកអ្នកមានជំងឺ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានបណ្តាជនជាច្រើនតាមព្រះអង្គទៅ ព្រោះគេបានឃើញទីសម្គាល់ ដែលព្រះអង្គប្រោសអ្នកជំងឺ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានបណ្ដាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ ដោយប្រោសអ្នកជំងឺឲ្យជា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានហ្វូងមនុស្សជាធំតាមទ្រង់ទៅ ដោយបានឃើញទីសំគាល់ទាំងប៉ុន្មាន ដែលទ្រង់ប្រោសដល់ពួកជំងឺ អាល់គីតាប មានបណ្ដាជនច្រើនកុះករមកតាមអ៊ីសា ព្រោះគេបានឃើញទីសំគាល់ដែលអ៊ីសាបានធ្វើ ដោយប្រោសអ្នកជំងឺឲ្យជា។ |
កាលព្រះយេស៊ូជ្រាបពីការនេះ ក៏យាងចេញពីទីនោះ ហើយមានបណ្ដាជនច្រើនកុះករបានដើរតាមព្រះអង្គ។ ព្រះអង្គបានប្រោសពួកគេទាំងអស់គ្នាឲ្យបានជា
មានបណ្ដាជនច្រើនកុះករបានប្រមូលគ្នាមកចោមរោមព្រះអង្គ ដូច្នេះព្រះអង្គក៏យាងចុះទៅអង្គុយនៅលើទូក ឯបណ្ដាជនទាំងអស់បានឈរនៅតាមមាត់បឹង។
ពេលចេញពីទូក ព្រះអង្គបានឃើញមនុស្សច្រើនកុះករ ក៏មានចិត្ដអាណិតអាសូរពួកគេយ៉ាងខ្លាំង និងបានប្រោសអ្នកជំងឺទាំងឡាយក្នុងចំណោមពួកគេឲ្យបានជា។
ប៉ុន្ដែបុរសនោះបានចេញទៅ រួចក៏ចាប់ផ្ដើមប្រកាសអំពីការជាច្រើន និងបានផ្សព្វផ្សាយអំពីរឿងនេះ ដូច្នេះព្រះអង្គមិនអាចយាងចូលក្នុងក្រុងដោយចំហទៀតឡើយ គឺព្រះអង្គគង់នៅខាងក្រៅក្រុងត្រង់កន្លែងស្ងាត់ ហើយមនុស្សពីគ្រប់ទិសទីបានមករកព្រះអង្គ។
ប៉ុន្ដែពេលបណ្ដាជនឃើញព្រះអង្គ និងពួកសិស្សចេញទៅ ហើយបានដឹងពីកន្លែងដែលពួកគេទៅ ក៏រត់ដោយថ្មើរជើងពីក្រុងទាំងអស់ទៅទីនោះ ហើយបណ្ដាជនបានទៅដល់មុន
ពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានកោះហៅក្រុមបឹ្រក្សាកំពូលមកជួបជុំគ្នា ហើយនិយាយថា៖ «តើយើងត្រូវធ្វើយ៉ាងដូចម្តេច? ដ្បិតអ្នកនេះបានធ្វើទីសំគាល់អស្ចារ្យច្រើនណាស់។
ដូច្នេះហើយបានជាមានបណ្តាជនទៅទទួលព្រះអង្គ ព្រោះពួកគេឮថា ព្រះអង្គបានធ្វើទីសំគាល់អស្ចារ្យនោះ។
ទោះបីព្រះយេស៊ូបានធ្វើទីសំគាល់អស្ចារ្យជាច្រើននៅចំពោះមុខពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនជឿលើព្រះអង្គដែរ
នេះជាទីសំគាល់អស្ចារ្យដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ
កាលព្រះអង្គគង់ក្នុងក្រុងយេរូសាឡិមនាពេលបុណ្យរំលង នោះមានមនុស្សជាច្រើនជឿលើព្រះនាមរបស់ព្រះអង្គ ដោយបានឃើញទីសំគាល់អស្ចារ្យដែលព្រះអង្គបានធ្វើ។
ព្រះយេស៊ូបានធ្វើទីសំគាល់អស្ចារ្យជាច្រើនទៀតនៅមុខពួកសិស្សរបស់ព្រះអង្គដែលមិនបានកត់ត្រាទុកក្នុងសៀវភៅនេះទេ
គាត់បានមកជួបព្រះយេស៊ូទាំងយប់ទូលថា៖ «លោកគ្រូ យើងដឹងថា លោកជាគ្រូមកពីព្រះជាម្ចាស់មែន ដ្បិតទីសំគាល់អស្ចារ្យដែលលោកកំពុងធ្វើទាំងនេះ គ្មានអ្នកណាអាចធ្វើបានទេ លើកលែងតែព្រះជាម្ចាស់គង់ជាមួយប៉ុណ្ណោះ»
ពេលមនុស្សទាំងប៉ុន្មានបានឃើញទីសំគាល់អស្ចារ្យដែលព្រះអង្គបានធ្វើនេះ ពួកគេក៏និយាយថា៖ «លោកនេះពិតជាអ្នកនាំព្រះបន្ទូល ដែលត្រូវមកក្នុងពិភពលោកនេះមែន»។
នៅថ្ងៃបន្ទាប់ បណ្តាជនដែលនៅត្រើយម្ខាងនៃបឹងបានដឹងថា នៅទីនោះគ្មានទូកផ្សេងទេ ក្រៅពីទូកមួយនោះ ហើយមានតែពួកសិស្សប៉ុណ្ណោះដែលចេញទៅ រីឯព្រះយេស៊ូវិញ មិនបានទៅជាមួយពួកសិស្សទេ។
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នករាល់គ្នារកខ្ញុំនេះមិនមែនដោយសារបានឃើញទីសំគាល់អស្ចារ្យទេ គឺដោយសារអ្នករាល់គ្នាបានបរិភោគនំប៉័ង ហើយបានឆ្អែតប៉ុណ្ណោះ
ពួកគេក៏ទូលសួរព្រះអង្គទៀតថា៖ «បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់អស្ចារ្យអ្វីដើម្បីឲ្យយើងឃើញ ហើយជឿលោក? តើលោកនឹងធ្វើអ្វី?