ពួកគេបានបរិភោគ និងឆ្អែតស្កប់ស្កល់គ្រប់ៗគ្នា រួចគេប្រមូលចំណិតនំប៉័ងនៅសល់បានដប់ពីរកន្ដ្រកពេញៗ
យ៉ូហាន 6:13 - Khmer Christian Bible ពួកសិស្សក៏ប្រមូលចំណិតនំប៉័ងនៅសល់ពីនំប៉័ងប្រាំដុំដែលបណ្តាជនបានបរិភោគ ហើយពួកគេប្រមូលបានពេញដប់ពីរកន្ត្រក។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេក៏ប្រមូលបំណែកពីនំប៉័ងស្រូវបាឡេប្រាំនោះ ដែលសេសសល់ពីអ្នកហូប ដាក់បានពេញដប់ពីរកន្ត្រក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពីប្រាំដុំ ក្រោយពីបានបរិភោគហើយនោះ បានពេញដប់ពីរកន្ត្រក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សនាំគ្នារើសសំណល់នំប៉័ងទាំងប្រាំដុំ ដែលបណ្ដាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយដែលបរិភោគរួចហើយ នោះគេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពី៥ដុំនោះ ដាក់ពេញបាន១២កន្ត្រក អាល់គីតាប ពួកសិស្សនាំគ្នារើសសំណល់នំបុ័ងទាំងប្រាំដុំ ដែលបណ្ដាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី។ |
ពួកគេបានបរិភោគ និងឆ្អែតស្កប់ស្កល់គ្រប់ៗគ្នា រួចគេប្រមូលចំណិតនំប៉័ងនៅសល់បានដប់ពីរកន្ដ្រកពេញៗ
«នៅទីនេះមានក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំ និងត្រីពីរ ប៉ុន្ដែតើធ្វើដូចម្ដេចគ្រាន់ បើមនុស្សច្រើនម្ល៉េះ?»
ព្រះជាម្ចាស់របស់ខ្ញុំនឹងបំពេញគ្រប់ទាំងសេចក្ដីត្រូវការរបស់អ្នករាល់គ្នាស្របតាមភាពបរិបូររបស់ព្រះអង្គប្រកបដោយសិរីរុងរឿង ដែលមាននៅក្នុងព្រះគ្រិស្ដយេស៊ូ