ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នកស្ដាប់ឮ និងមើលឃើញចុះ
យ៉ូហាន 5:36 - Khmer Christian Bible ប៉ុន្ដែសេចក្ដីបន្ទាល់ដែលខ្ញុំមាននោះវិសេសជាងសេចក្ដីបន្ទាល់របស់លោកយ៉ូហាន រីឯកិច្ចការទាំងប៉ុន្មានដែលខ្ញុំកំពុងធ្វើនេះ បានធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ខ្ញុំឲ្យមកមែន ដ្បិតព្រះវរបិតាបានប្រគល់កិច្ចការទាំងប៉ុន្មានឲ្យខ្ញុំធ្វើបង្ហើយ ព្រះគម្ពីរខ្មែរសាកល “ប៉ុន្តែខ្ញុំមានពាក្យបន្ទាល់ប្រសើរជាងពាក្យបន្ទាល់របស់យ៉ូហាន។ ព្រោះថាការងារដែលព្រះបិតាបានប្រទានឲ្យខ្ញុំបង្ហើយ គឺការងារទាំងនោះដែលខ្ញុំកំពុងធ្វើហ្នឹងហើយ ធ្វើបន្ទាល់អំពីខ្ញុំថា ព្រះបិតាបានចាត់ខ្ញុំឲ្យមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំមានបន្ទាល់ វិសេសជាងបន្ទាល់របស់លោកយ៉ូហានទៅទៀត ព្រោះកិច្ចការដែលព្រះវរបិតាបានប្រគល់ឲ្យខ្ញុំបង្ហើយ គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ដែលធ្វើបន្ទាល់អំពីខ្ញុំថា ព្រះវរបិតាបានចាត់ខ្ញុំឲ្យមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯខ្ញុំវិញ ខ្ញុំមានសក្ខីភាពមួយប្រសើរជាងសក្ខីភាពរបស់លោកយ៉ូហានទៅទៀត។ ព្រះបិតាប្រទានឲ្យខ្ញុំបង្ហើយកិច្ចការទាំងអម្បាលម៉ាន គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ជាសក្ខីភាពបញ្ជាក់ថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ខ្ញុំមានទីបន្ទាល់វិសេសជាងទីបន្ទាល់របស់លោកយ៉ូហានទៅទៀត ពីព្រោះការទាំងប៉ុន្មាន ដែលព្រះវរបិតាបានប្រគល់មកឲ្យខ្ញុំធ្វើបង្ហើយ គឺការដែលខ្ញុំធ្វើទាំងប៉ុន្មាននេះឯង នោះបានធ្វើបន្ទាល់ពីខ្ញុំហើយ ថាព្រះវរបិតាបានចាត់ឲ្យខ្ញុំមក អាល់គីតាប រីឯខ្ញុំវិញ ខ្ញុំមានសក្ខីភាពមួយប្រសើរជាងសក្ខីភាពរបស់យ៉ះយ៉ាទៅទៀត។ អុលឡោះជាបិតាប្រទានឲ្យខ្ញុំបង្ហើយកិច្ចការទាំងអំបាលម៉ាន គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ជាសក្ខីភាពបញ្ជាក់ថា អុលឡោះបានចាត់ខ្ញុំឲ្យមកមែន។ |
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នកស្ដាប់ឮ និងមើលឃើញចុះ
ប៉ុន្ដែព្រះយេស៊ូក៏មានបន្ទូលទៅឪពុកម្ដាយថា៖ «ហេតុអ្វីបានជាពុកម៉ែតាមរកខ្ញុំដូច្នេះ តើពុកម៉ែមិនដឹងទេឬថា ខ្ញុំត្រូវនៅជាប់ក្នុងកិច្ចការនៃព្រះវរបិតារបស់ខ្ញុំ?»។
ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ ប៉ុន្ដែអ្នករាល់គ្នាមិនជឿ ហើយកិច្ចការទាំងប៉ុន្មាន ដែលខ្ញុំធ្វើក្នុងព្រះនាមព្រះវរបិតារបស់ខ្ញុំ ក៏បានធ្វើបន្ទាល់អំពីខ្ញុំដែរ
ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេនិយាយថា៖ «អ្នកនេះហើយដែលបានធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ភ្លឺ តើគាត់អាចឃាត់មនុស្សនេះមិនឲ្យស្លាប់បានដែរទេឬ?»
បើខ្ញុំមិនបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់ផ្សេងទៀតធ្លាប់ធ្វើក្នុងចំណោមពួកគេទេ នោះពួកគេគ្មានបាបឡើយ ប៉ុន្ដែឥឡូវនេះ ពួកគេបានឃើញហើយ ហើយពួកគេស្អប់ទាំងខ្ញុំ និងព្រះវរបិតារបស់ខ្ញុំទៀត។
ខ្ញុំបានតម្កើងព្រះអង្គនៅផែនដីនេះ ហើយខ្ញុំក៏បានបង្ហើយកិច្ចការដែលព្រះអង្គបានប្រគល់ឲ្យខ្ញុំធ្វើដែរ
កាលព្រះអង្គគង់ក្នុងក្រុងយេរូសាឡិមនាពេលបុណ្យរំលង នោះមានមនុស្សជាច្រើនជឿលើព្រះនាមរបស់ព្រះអង្គ ដោយបានឃើញទីសំគាល់អស្ចារ្យដែលព្រះអង្គបានធ្វើ។
ព្រោះព្រះជាម្ចាស់មិនបានចាត់ព្រះរាជបុត្រាឲ្យមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះពិភពលោកទេ ប៉ុន្ដែដើម្បីឲ្យពិភពលោកទទួលបានសេចក្ដីសង្គ្រោះតាមរយៈព្រះរាជបុត្រាវិញ
គាត់បានមកជួបព្រះយេស៊ូទាំងយប់ទូលថា៖ «លោកគ្រូ យើងដឹងថា លោកជាគ្រូមកពីព្រះជាម្ចាស់មែន ដ្បិតទីសំគាល់អស្ចារ្យដែលលោកកំពុងធ្វើទាំងនេះ គ្មានអ្នកណាអាចធ្វើបានទេ លើកលែងតែព្រះជាម្ចាស់គង់ជាមួយប៉ុណ្ណោះ»
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អាហាររបស់ខ្ញុំ គឺការធ្វើតាមបំណងរបស់ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក ហើយធ្វើឲ្យកិច្ចការរបស់ព្រះអង្គសម្រេច
ផ្ទុយទៅវិញមានម្នាក់ទៀតដែលធ្វើបន្ទាល់អំពីខ្ញុំ ហើយខ្ញុំដឹងថា សេចក្តីបន្ទាល់ដែលអ្នកនោះបានធ្វើបន្ទាល់អំពីខ្ញុំ គឺពិតប្រាកដ។
ឱ បងប្អូនអ៊ីស្រាអែលអើយ! សូមស្ដាប់សេចក្ដីទាំងនេះចុះថា ព្រះជាម្ចាស់បានបង្ហាញព្រះយេស៊ូ ជាអ្នកក្រុងណាសារ៉ែតដល់អ្នករាល់គ្នាដោយអំណាច និងការអស្ចារ្យ ព្រមទាំងទីសំគាល់នានាដែលព្រះជាម្ចាស់បានធ្វើតាមរយៈព្រះយេស៊ូនៅកណ្ដាលចំណោមអ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាបានដឹងស្រាប់។
បើយើងទទួលស្គាល់សេចក្ដីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្ដីបន្ទាល់របស់ព្រះជាម្ចាស់វិសេសជាងទៅទៀត ដ្បិតនេះជាសេចក្ដីបន្ទាល់របស់ព្រះជាម្ចាស់ គឺព្រះអង្គបានធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។