ដ្បិតខ្ញុំខ្លាចលោកណាស់ ព្រោះលោកជាមនុស្សតឹងរ៉ឹង លោកដកយកអ្វីដែលលោកមិនបានទុក ហើយច្រូតអ្វីដែលលោកមិនបានសាបព្រោះ។
យ៉ូហាន 4:37 - Khmer Christian Bible ដូច្នេះសេចក្ដីដែលថា ម្នាក់ព្រោះ ហើយម្នាក់ទៀតច្រូត ពាក្យនេះពិតណាស់ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពាក្យទំនៀមនេះពិតណាស់ គឺ: ‘ម្នាក់សាបព្រោះ ម្នាក់ទៀតច្រូត’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពាក្យនេះត្រូវណាស់ ដូចពាក្យចាស់ពោលថា៖ "ម្នាក់ព្រោះ ម្នាក់ទៀតច្រូត"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្របតាមពាក្យចាស់លោកថា: “ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតចំពោះដំណើរនេះ នោះពាក្យទំនៀមនេះត្រូវណាស់ថា ម្នាក់ព្រោះ ម្នាក់ទៀតច្រូត អាល់គីតាប ស្របតាមពាក្យចាស់លោកថាៈ“ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។ |
ដ្បិតខ្ញុំខ្លាចលោកណាស់ ព្រោះលោកជាមនុស្សតឹងរ៉ឹង លោកដកយកអ្វីដែលលោកមិនបានទុក ហើយច្រូតអ្វីដែលលោកមិនបានសាបព្រោះ។
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយគេនឹងធ្វើកិច្ចការធំជាងនោះផង ព្រោះខ្ញុំនឹងទៅឯព្រះវរបិតាវិញ
អស់អ្នកដែលច្រូត នោះទទួលបានថ្លៃឈ្នួល ហើយប្រមូលបានផលសម្រាប់ជីវិតអស់កល្បជានិច្ច ដូច្នេះហើយ ទាំងពួកអ្នកព្រោះ និងពួកអ្នកច្រូតអាចអរសប្បាយជាមួយគ្នា។
ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូតចម្រូត ដែលអ្នករាល់គ្នាមិនបានបញ្ចេញកម្លាំងសោះ គឺមានអ្នកផ្សេងទៀតបានបញ្ចេញកម្លាំង ហើយអ្នករាល់គ្នាបានចូលរួមនៅក្នុងការងាររបស់ពួកគេ»។