ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 2:6 - Khmer Christian Bible

នៅ​ទី​នោះ​ គេ​បាន​ដាក់​ពាង​ថ្ម​ប្រាំមួយ​សម្រាប់​ពិធី​ជម្រះ​កាយ​របស់​ជនជាតិ​យូដា​ ហើយ​ពាង​នីមួយៗ​មាន​ចំណុះ​ពីរ​ ឬ​បី​អម្រែក។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ទីនោះ មាន​ដាក់​ពាង​ថ្ម​ប្រាំមួយ សម្រាប់​ពិធីជម្រះ​របស់​ជនជាតិយូដា ពាង​នីមួយៗ​មានចំណុះ​ពីរ ឬ​បី​រង្វាល់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ទី​នោះ មាន​ពាង​ថ្ម​ប្រាំ​មួយ ដែល​សាសន៍​យូដា​ប្រើ​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ ពាង​មួយៗ​ចំណុះ​ទឹក​ពីរ​ឬ​បី​អម្រែក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ទី​នោះ មាន​ពាង​ប្រាំ​មួយ​ដែល​ជន‌ជាតិ​យូដា​ដាក់​ទឹក សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។ ពាង​នីមួយៗ​មាន​ចំណុះ​ប្រមាណ​ជា​ពីរ​បី​អម្រែក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​នៅ​ទី​នោះ មាន​ពាង​ថ្ម​៦ តាម​ទំនៀម​ការ​លាង​សំអាត​របស់​សាសន៍​យូដា ពាង​មួយៗ​នោះ​ចំណុះ​ទឹក​បាន​២​ឬ​៣​អម្រែក

សូមមើលជំពូក

អាល់គីតាប

នៅ​ទី​នោះ មាន​ពាង​ប្រាំ​មួយ​ដែល​ជន‌ជាតិ​យូដា​ដាក់​ទឹក សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។ ពាង​នីមួយៗ​មាន​ចំណុះ​ប្រមាណ​ជា​ពីរ​បី​អំរែក។

សូមមើលជំពូក



យ៉ូហាន 2:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​ប្រាប់​ថា​ ប្រេង​មួយ​រយ​ធុង។​ គាត់​ក៏​ប្រាប់​អ្នក​នោះ​ថា​ ចូរ​យក​សំបុត្រ​ជំពាក់​របស់​អ្នក​ទៅ​ រួច​អង្គុយ​ចុះ​សរសេរ​ដាក់​ថា​ហាសិប​ធុង​ជា​ប្រញាប់។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកអ្នក​បម្រើ​ថា៖​ «ចូរ​ចាក់​ទឹក​បំពេញ​ពាង​ទាំង​អស់​ទៅ!»​ ពួកគេ​ក៏​ចាក់​ទឹក​បំពេញ​ដល់​មាត់​ពាង។​


ពេល​នោះ កើត​មាន​ការ​ជជែក​ដេញដោល​គ្នា​រវាង​ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ជន​ជាតិ​​យូដា​ម្នាក់អំពី​ពិធី​ជម្រះកាយ


ដើម្បី​ឲ្យព្រះអង្គ​ញែក​ក្រុមជំនុំ​ជា​បរិសុទ្ធ​ ទាំង​បាន​សំអាត​ដោយ​លាង​នឹង​ទឹក​ និង​ដោយ​ព្រះបន្ទូល​


នោះ​ចូរ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​ដោយ​ចិត្ដ​ស្មោះ​ត្រង់​ និង​ជំនឿ​ជឿជាក់​ ទាំង​មាន​ចិត្ដ​ដែល​បាន​ប្រោះ​សំអាត​ពី​មនសិការ​អាក្រក់​ និង​រូបកាយ​ដែល​បាន​លាង​សំអាត​ដោយ​ទឹក​ដ៏​ស្អាត​ផង។​


សេចក្ដី​បង្រៀន​អំពី​ពិធី​ជ្រមុជ​ទឹក​ ពិធី​ដាក់ដៃ​ ការ​រស់​ពី​ស្លាប់​ឡើង​វិញ​ និង​ការ​ជំនុំជម្រះ​ដ៏​អស់កល្ប​ជានិច្ច។​


ទាំង​នោះ​គ្រាន់​តែ​ជា​ក្បួន​តម្រា​ខាង​សាច់ឈាម​អំពី​ម្ហូប​អាហារ​ ភេសជ្ជៈ​ និង​ការ​លាង​សំអាត​ផ្សេងៗ​ប៉ុណ្ណោះ​ដែល​បាន​ប្រើ​រហូត​ដល់​ពេល​ដែល​មាន​ការ​កែ​ប្រែ​ឡើង​វិញ។​


ដ្បិត​ពេល​លោក​ម៉ូសេ​បាន​ប្រកាស​ប្រាប់​ប្រជាជន​ទាំង​អស់​អំពី​បញ្ញត្ដិ​ទាំងឡាយ​ស្របតាម​គម្ពីរ​វិន័យ​រួច​ហើយ​ គាត់​ក៏​យក​រោម​ចៀម​ពណ៌​ក្រហម​ទុំ​ និង​ស្លឹក​ហ៊ីសុប​មក​ជ្រលក់​នៅ​ក្នុង​ឈាម​កូន​គោ​ ឈាម​ពពែ​ និង​ទឹក​ ហើយ​ប្រោះ​លើ​គម្ពីរ​ និង​ប្រជាជន​ទាំង​អស់​