ព្រះយេស៊ូមានបន្ទូលឆ្លើយនឹងនាងថា៖ «ឱនាងអើយ! អ្នកមានជំនឿខ្លាំងមែន ចូរឲ្យបានសម្រេចដូចអ្នកប្រាថ្នាចុះ» កូនស្រីរបស់នាងក៏បានជាសះស្បើយពីពេលនោះមក។
យ៉ូហាន 2:4 - Khmer Christian Bible ព្រះយេស៊ូក៏មានបន្ទូលថា៖ «អ្នកម្តាយអើយ! តើរឿងនេះទាក់ទងអ្វីនឹងខ្ញុំ ព្រមទាំងអ្នកម្តាយដែរ? ពេលកំណត់របស់ខ្ញុំមិនទាន់មកដល់ទេ» ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងម្ដាយថា៖“ស្ត្រីអើយ តើរឿងនេះជាអ្វីនឹងខ្ញុំ ហើយនឹងអ្នក? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ តើការនោះអំពល់អ្វីដល់យើង? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេស៊ូវមានបន្ទូលតបថា មាតាអើយ តើការនោះអំពល់អ្វីដល់យើង ពេលវេលាខ្ញុំមិនទាន់មកដល់នៅឡើយ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅម្តាយថា៖ «អ្នកម្ដាយអើយ! ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ |
ព្រះយេស៊ូមានបន្ទូលឆ្លើយនឹងនាងថា៖ «ឱនាងអើយ! អ្នកមានជំនឿខ្លាំងមែន ចូរឲ្យបានសម្រេចដូចអ្នកប្រាថ្នាចុះ» កូនស្រីរបស់នាងក៏បានជាសះស្បើយពីពេលនោះមក។
ពួកវាស្រែកឡើងថា៖ «ឱព្រះរាជបុត្រារបស់ព្រះជាម្ចាស់អើយ! តើយើង និងព្រះអង្គមានហេតុអ្វីនឹងគ្នា? តើព្រះអង្គមកទីនេះ ដើម្បីធ្វើទោសយើងមុនពេលកំណត់ឬ?»
ប៉ុន្ដែព្រះយេស៊ូក៏មានបន្ទូលទៅឪពុកម្ដាយថា៖ «ហេតុអ្វីបានជាពុកម៉ែតាមរកខ្ញុំដូច្នេះ តើពុកម៉ែមិនដឹងទេឬថា ខ្ញុំត្រូវនៅជាប់ក្នុងកិច្ចការនៃព្រះវរបិតារបស់ខ្ញុំ?»។
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគាត់ថា៖ «ពេលដែលកូនមនុស្សត្រូវតម្កើងឡើងនោះ បានមកដល់ហើយ
នៅមុនថ្ងៃបុណ្យរំលង ព្រះយេស៊ូបានជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវយាងចេញពីពិភពលោកនេះទៅឯព្រះវរបិតាបានមកដល់ហើយ។ ព្រះអង្គស្រឡាញ់អស់អ្នកដែលនៅជាមួយព្រះអង្គនៅក្នុងពិភពលោកនេះណាស់ ហើយព្រះអង្គក៏ស្រឡាញ់ពួកគេដល់ចុងបំផុតដែរ។
នៅពេលអស់ស្រាទំពាំងបាយជូរ ម្ដាយរបស់ព្រះយេស៊ូប្រាប់ព្រះអង្គថា៖ «អស់ស្រាទំពាំងបាយជូរហើយ»
ទេវតាទាំងនោះបានសួរនាងថា៖ «នាងអើយ ហេតុអ្វីនាងយំ?» នាងឆ្លើយប្រាប់ថា៖ «ពួកគេបានយកព្រះអម្ចាស់របស់ខ្ញុំ ខ្ញុំមិនដឹងថាពួកគេដាក់ព្រះអង្គនៅកន្លែងណាទេ!»
ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «នាងអើយ! ហេតុអ្វីបានជាអ្នកយំ? តើអ្នករកអ្នកណា?» ដោយគិតថាព្រះអង្គជាអ្នកថែសួន ទើបនាងទូលទៅព្រះអង្គថា៖ «ឱលោកអើយ! បើលោកបានយកសព សូមប្រាប់ខ្ញុំអំពីកន្លែងដែលលោកបានដាក់សពផង ខ្ញុំនឹងទទួលយកវិញ»។
ពេលនោះពួកគេក៏រកចាប់ព្រះអង្គ ប៉ុន្ដែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គសោះ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ
ដូច្នេះព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពេលវេលារបស់បងមិនទាន់មកដល់ទេ ប៉ុន្ដែប្អូនរាល់គ្នាធ្វើអ្វីនៅពេលណាក៏បាន។
ដូច្នេះចូរប្អូនរាល់គ្នាទៅចូលរួមពិធីបុណ្យចុះ រីឯបងវិញ មិនទៅចូលរួមពិធីបុណ្យនោះទេ ព្រោះពេលវេលារបស់បងមិនទាន់មកដល់»
ព្រះយេស៊ូមានបន្ទូលពាក្យទាំងនេះ នៅពេលកំពុងបង្រៀននៅក្បែរហិបតង្វាយនៅក្នុងព្រះវិហារ ប៉ុន្ដែគ្មានអ្នកណាម្នាក់ចាប់ព្រះអង្គទេ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ។
ដូច្នេះហើយចាប់ពីពេលនេះតទៅ យើងឈប់ស្គាល់អ្នកណាម្នាក់តាមបែបសាច់ឈាមទៀតហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រិស្ដតាមបែបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមបែបនោះទៀតទេ។