កាលព្រះអង្គដឹងពីគំនិតរបស់ពួកគេ ក៏មានបន្ទូលថា៖ «ហេតុអ្វីអ្នករាល់គ្នាគិតអាក្រក់ក្នុងចិត្ដដូច្នេះ?
យ៉ូហាន 2:25 - Khmer Christian Bible ហេតុនេះហើយបានជាព្រះអង្គមិនត្រូវការឲ្យអ្នកណាធ្វើបន្ទាល់អំពីមនុស្សទេ ព្រោះព្រះអង្គជ្រាបអំពីអ្វីដែលមាននៅក្នុងចិត្ដរបស់ពួកគេ។ ព្រះគម្ពីរខ្មែរសាកល ហើយពីព្រោះព្រះអង្គមិនចាំបាច់ឲ្យអ្នកណាធ្វើបន្ទាល់អំពីមនុស្សទេ ដ្បិតព្រះអង្គផ្ទាល់ឈ្វេងយល់នូវអ្វីដែលមាននៅក្នុងមនុស្ស៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះអង្គមិនត្រូវការ ឲ្យអ្នកណាធ្វើបន្ទាល់ពីអ្នកណាឡើយ ដ្បិតព្រះអង្គជ្រាបពីជម្រៅចិត្តរបស់មនុស្ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនបាច់មាននរណាពន្យល់ព្រះអង្គអំពីចិត្តមនុស្សឡើយ ព្រោះព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្តមនុស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់មិនត្រូវការ ឲ្យអ្នកណាធ្វើបន្ទាល់ពីមនុស្សណាទេ ដ្បិតទ្រង់ជ្រាបហើយ ពីសេចក្ដីដែលនៅក្នុងមនុស្សទាំងឡាយ។ អាល់គីតាប មិនបាច់មាននរណាពន្យល់អ៊ីសាអំពីចិត្ដមនុស្សឡើយ ព្រោះអ៊ីសាឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្ដមនុស្ស។ |
កាលព្រះអង្គដឹងពីគំនិតរបស់ពួកគេ ក៏មានបន្ទូលថា៖ «ហេតុអ្វីអ្នករាល់គ្នាគិតអាក្រក់ក្នុងចិត្ដដូច្នេះ?
គាត់ក៏នាំលោកស៊ីម៉ូនទៅឯព្រះយេស៊ូ កាលព្រះយេស៊ូឃើញលោកស៊ីម៉ូន ក៏មានបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូហាន អ្នកនឹងត្រូវគេហៅថា កេផាស» (ដែលប្រែថា ពេត្រុស)។
ពេលព្រះយេស៊ូឃើញលោកណាថាណែលមកឯព្រះអង្គ ក៏មានបន្ទូលអំពីគាត់ថា៖ «មើល៍ នោះជាជនជាតិអ៊ីស្រាអែលពិតប្រាកដដែលគ្មានឧបាយកលសោះ»។
ដ្បិតព្រះអង្គបានស្គាល់អ្នកក្បត់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គមានបន្ទូលថា អ្នករាល់គ្នាមិនស្អាតទាំងអស់គ្នាទេ។
កាលព្រះយេស៊ូដឹងថា ពួកសិស្សរបស់ព្រះអង្គកំពុងរអ៊ូរទាំអំពីពាក្យសំដីទាំងនេះ ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «តើពាក្យសំដីទាំងនេះធ្វើឲ្យអ្នករាល់គ្នាទាស់ចិត្តឬ?
ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះមិនជឿទេ» ព្រះយេស៊ូបានដឹងតាំងពីដំបូងថា អ្នកណាជាអ្នកមិនជឿ ហើយអ្នកណាជាអ្នកក្បត់ព្រះអង្គ។