ស្ដេចនឹងមានបន្ទូលទៅពួកគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ការដែលអ្នករាល់គ្នាបានធ្វើដូច្នេះ សម្រាប់បងប្អូនរបស់ខ្ញុំម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះ នោះបានធ្វើសម្រាប់ខ្ញុំហើយ។
យ៉ូហាន 19:27 - Khmer Christian Bible ហើយព្រះអង្គមានបន្ទូលទៅសិស្សម្នាក់នោះថា៖ «មើល៍ នេះជាម្តាយរបស់អ្នកហើយ!» តាំងពីពេលនោះមក សិស្សម្នាក់នោះបានយកនាងម៉ារាទៅនៅផ្ទះរបស់គាត់។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងសិស្សនោះថា៖“មើល៍! ម្ដាយរបស់អ្នក”។ តាំងពីពេលនោះមក សិស្សនោះក៏ទទួលម្ដាយរបស់ព្រះអង្គទៅក្នុងផ្ទះរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សនោះថា៖ «នេះហើយ ម្តាយរបស់អ្នក»។ តាំងពីនោះមក សិស្សនោះក៏យកគាត់ទៅនៅជាមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សិស្សនោះយកគាត់មកនៅជាមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលទៅសិស្សនោះថា នុ៎ះន៏ ម្តាយអ្នក តាំងពីនោះមក សិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួន អាល់គីតាប បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅសិស្សថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សិស្សនោះយកគាត់មកនៅជាមួយ។ |
ស្ដេចនឹងមានបន្ទូលទៅពួកគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ការដែលអ្នករាល់គ្នាបានធ្វើដូច្នេះ សម្រាប់បងប្អូនរបស់ខ្ញុំម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះ នោះបានធ្វើសម្រាប់ខ្ញុំហើយ។
ព្រះអង្គបានទតមើលមនុស្ស ដែលអង្គុយនៅជុំវិញព្រះអង្គ រួចមានបន្ទូលថា៖ «អ្នកទាំងនេះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ
លោកពេត្រុសបានទូលថា៖ «មើល៍ យើងបានលះបង់ទ្រព្យសម្បត្ដិរបស់យើង ហើយដើរតាមលោក»
ព្រះអង្គបានយាងមកផែនដីរបស់ព្រះអង្គ ប៉ុន្ដែប្រជារាស្រ្ដរបស់ព្រះអង្គមិនបានទទួលព្រះអង្គឡើយ
មើល៍ ពេលកំណត់ដែលត្រូវមកដល់ នោះបានមកដល់ហើយ គេនឹងធ្វើឲ្យអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅរៀងៗខ្លួន ហើយទុកឲ្យខ្ញុំនៅតែឯង ប៉ុន្ដែខ្ញុំមិននៅតែឯងទេ ព្រោះព្រះវរបិតាគង់នៅជាមួយខ្ញុំ។
បន្ទាប់មកយើងបានជម្រាបលាគ្នាទៅវិញទៅមក រួចយើងក៏ចុះសំពៅទៅ រីឯអ្នកទាំងនោះបានត្រលប់ទៅផ្ទះរបស់ពួកគេវិញ។