អ្នករាល់គ្នាមានទំនៀមទម្លាប់ឲ្យខ្ញុំដោះលែងមនុស្សម្នាក់សម្រាប់អ្នករាល់គ្នានៅពេលបុណ្យរំលង ដូច្នេះតើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចរបស់ជនជាតិយូដានេះសម្រាប់អ្នករាល់គ្នាដែរឬទេ?»
យ៉ូហាន 19:10 - Khmer Christian Bible ដូច្នេះលោកពីឡាត់សួរព្រះអង្គទៀតថា៖ «តើអ្នកមិនប្រាប់ខ្ញុំទេឬ? តើអ្នកមិនដឹងទេថា ខ្ញុំមានសិទ្ធិអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បាន?» ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពីឡាត់ក៏មានប្រសាសន៍ថា៖ “តើអ្នកមិននិយាយនឹងខ្ញុំទេឬ? តើអ្នកមិនដឹងថាខ្ញុំមានសិទ្ធិអំណាចដោះលែងអ្នក និងមានសិទ្ធិអំណាចឆ្កាងអ្នកទេឬ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ លោកពីឡាត់សួរព្រះអង្គថា៖ «ម្តេចក៏អ្នកមិនឆ្លើយនឹងខ្ញុំ? តើអ្នកមិនដឹងថាខ្ញុំមានអំណាចនឹងលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ លោកពីឡាតសួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិននិយាយមកខ្ញុំដូច្នេះ? អ្នកមិនដឹងថាខ្ញុំមានអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ លោកពីឡាត់សួរទ្រង់ថា តើអ្នកមិនឆ្លើយទេឬអី អ្នកមិនដឹងទេឬថា ខ្ញុំមានអំណាចនឹងឆ្កាងអ្នក ឬលែងអ្នកក៏បាន អាល់គីតាប ហេតុនេះលោកពីឡាតសួរអ៊ីសាថា៖ «ម្ដេចក៏អ្នកមិននិយាយមកខ្ញុំដូច្នេះ? អ្នកមិនដឹងថាខ្ញុំមានអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ?»។ |
អ្នករាល់គ្នាមានទំនៀមទម្លាប់ឲ្យខ្ញុំដោះលែងមនុស្សម្នាក់សម្រាប់អ្នករាល់គ្នានៅពេលបុណ្យរំលង ដូច្នេះតើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចរបស់ជនជាតិយូដានេះសម្រាប់អ្នករាល់គ្នាដែរឬទេ?»
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកគ្មានសិទ្ធិអំណាចលើខ្ញុំឡើយ លុះត្រាតែសិទ្ធិអំណាចនោះបានប្រទានមកពីស្ថានលើ ដូច្នេះហើយបានជាពួកអ្នកដែលបញ្ជូនខ្ញុំមកឲ្យលោក ពួកគេមានបាបធ្ងន់ជាង»។
គាត់ក៏ចូលទៅក្នុងបន្ទាយទ័ពម្ដងទៀត ហើយសួរព្រះយេស៊ូថា៖ «តើអ្នកមកពីណា?» ប៉ុន្ដែព្រះយេស៊ូមិនឆ្លើយប្រាប់គាត់ឡើយ។