ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 18:2 - Khmer Christian Bible

យូដាស ​ជា​អ្នក​ក្បត់​ព្រះអង្គ​បាន​ស្គាល់​កន្លែង​នោះ​ដែរ​ ព្រោះ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ជួប​ជុំ​គ្នា​ជា​ញឹកញាប់​នៅ​ ទីនោះ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​យូដាស​ដែល​ក្បត់​ព្រះអង្គ​ក៏​ស្គាល់​កន្លែង​នោះ​ដែរ ពីព្រោះ​ព្រះយេស៊ូវ​បាន​ជួបជុំ​ជាមួយ​ពួក​សិស្ស​នៅ​ទីនោះ​ជាញឹកញាប់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​យូដាស ដែល​ជា​អ្នក​ក្បត់​ព្រះ‌អង្គ ក៏​ស្គាល់​កន្លែង​នោះ​ដែរ ព្រោះ​ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​តែង​ជួប​គ្នា​នៅ​ទី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ ក៏​ស្គាល់​កន្លែង​នោះ​ដែរ ព្រោះ​ជា​កន្លែង​ដែល​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ធ្លាប់​ជួប‌ជុំ​គ្នា​ជា​ញឹក‌ញាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​យូដាស ដែល​ជា​អ្នក​បញ្ជូន​ទ្រង់ ក៏​ស្គាល់​កន្លែង​នោះ​ដែរ ពី​ព្រោះ​ព្រះ‌យេស៊ូវ​នឹង​ពួក​សិស្ស តែង​ប្រជុំ​នៅ​ទី​នោះ​ជា​ញឹក‌ញយ

សូមមើលជំពូក

អាល់គីតាប

រីឯ​យូដាស​ជា​អ្នក​ក្បត់​អ៊ីសា​ក៏​ស្គាល់​កន្លែង​នោះ​ដែរ ព្រោះ​ជា​កន្លែង​ដែល​អ៊ីសា និង​ពួក​សិស្ស​ធ្លាប់​ជួប‌ជុំ​គ្នា​ជា​ញឹក‌ញាប់។

សូមមើលជំពូក



យ៉ូហាន 18:2
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល​ថា៖​ «លោកម្ចាស់​អើយ!​ សូម​មេត្ដា​ដល់​កូន​ប្រុស​ខ្ញុំ​ផង​ ព្រោះ​វា​ឆ្កួត​ជ្រូក​រង​ទុក្ខ​ខ្លាំង​ណាស់​ ហើយ​វា​ចេះ​តែ​ដួល​ទៅ​ក្នុង​ភ្លើង​ និង​ក្នុង​ទឹក​ជា​ញឹក​ញាប់​


ព្រះអង្គ​បាន​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​នៅ​ពេល​ថ្ងៃ​ ហើយ​ពេល​យប់​បាន​ចេញ​ទៅ​សម្រាក​នៅ​ភ្នំមួយ​ឈ្មោះ​ថា​ ភ្នំ​ដើម​អូលីវ​


កាល​ព្រះអង្គ​ចេញ​ទៅ​ ក៏​យាង​ទៅ​ភ្នំ​ដើម​អូលីវ​តាម​ទម្លាប់​ ឯ​ពួក​សិស្ស​ក៏​បាន​ទៅ​តាម​ព្រះអង្គ​ដែរ។​