សម្លាញ់របស់ខ្ញុំអើយ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរកុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ហើយក្រោយពីនោះមក មិនអាចធ្វើអ្វីកើតទៀត
យ៉ូហាន 15:13 - Khmer Christian Bible ដ្បិតមនុស្សម្នាក់លះបង់ជីវិតដើម្បីមិត្ដសម្លាញ់របស់ខ្លួន នោះគ្មានសេចក្ដីស្រឡាញ់ណាធំជាងសេចក្ដីស្រឡាញ់នេះទៀតឡើយ។ ព្រះគម្ពីរខ្មែរសាកល គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះឡើយ គឺដែលម្នាក់លះបង់ជីវិតរបស់ខ្លួនសម្រាប់មិត្តសម្លាញ់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះឡើយ គឺអ្នកដែលហ៊ានប្តូរជីវិតជំនួសពួកសម្លាញ់របស់ខ្លួននោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ អាល់គីតាប គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្ដសម្លាញ់របស់ខ្លួននោះឡើយ។ |
សម្លាញ់របស់ខ្ញុំអើយ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរកុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ហើយក្រោយពីនោះមក មិនអាចធ្វើអ្វីកើតទៀត
ដូចដែលព្រះវរបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះវរបិតាដែរ។ ខ្ញុំលះបង់ជីវិតរបស់ខ្ញុំដើម្បីចៀម។
រីឯខ្ញុំវិញបានញែកខ្លួនជាបរិសុទ្ធសម្រាប់ពួកគេ ដើម្បីឲ្យពួកគេត្រូវបានញែកជាបរិសុទ្ធដោយសេចក្ដីពិតដែរ។
ហើយរស់នៅក្នុងសេចក្ដីស្រឡាញ់ដូចដែលព្រះគ្រិស្ដបានស្រឡាញ់យើង ហើយប្រគល់អង្គទ្រង់សម្រាប់យើងទុកជាតង្វាយ និងយញ្ញបូជាដែលមានក្លិនពិដោរដ៏ក្រអូបថ្វាយដល់ព្រះជាម្ចាស់។
យើងស្គាល់សេចក្ដីស្រឡាញ់តាមរបៀបនេះ គឺដោយព្រោះព្រះអង្គបានលះបង់ជីវិតរបស់ព្រះអង្គជំនួសយើង យើងក៏ត្រូវលះបង់ជីវិតរបស់យើងជំនួសបងប្អូនដែរ។