ហើយអ្នករាល់គ្នាសុំអ្វីក៏ដោយ ដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងតាមរយៈព្រះរាជបុត្រា
យ៉ូហាន 14:14 - Khmer Christian Bible ដូច្នេះបើអ្នករាល់គ្នាសុំអ្វីមួយដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នករាល់គ្នាទូលសុំអ្វីពីខ្ញុំក្នុងនាមរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នករាល់គ្នាសូមអ្វី ក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នករាល់គ្នានឹងសូមអ្វី ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ។ អាល់គីតាប បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។ |
ហើយអ្នករាល់គ្នាសុំអ្វីក៏ដោយ ដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងតាមរយៈព្រះរាជបុត្រា
ខ្ញុំនឹងសុំព្រះវរបិតាឲ្យព្រះអង្គប្រទានអ្នកជំនួយម្នាក់ទៀតដល់អ្នករាល់គ្នា ដើម្បីឲ្យនៅជាមួយអ្នករាល់គ្នាអស់កល្បជានិច្ច
ដ្បិតមិនមែនអ្នករាល់គ្នាជ្រើសរើសខ្ញុំទេ គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នា ព្រមទាំងតាំងអ្នករាល់គ្នាឲ្យចេញទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅស្ថិតស្ថេរ ដូច្នេះហើយ អ្វីក៏ដោយដែលអ្នករាល់គ្នាសុំព្រះវរបិតាដោយនូវឈ្មោះរបស់ខ្ញុំ នោះព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាមិនខាន។
ហើយនៅថ្ងៃនោះអ្នករាល់គ្នាលែងសួរអ្វីខ្ញុំទៀតហើយ។ ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្វីៗដែលអ្នករាល់គ្នាសុំពីព្រះវរបិតាដោយនូវឈ្មោះរបស់ខ្ញុំ នោះព្រះអង្គនឹងប្រទានដល់អ្នករាល់គ្នា។
រហូតមកដល់ពេលនេះអ្នករាល់គ្នាមិនដែលបានសូមអ្វីដោយនូវឈ្មោះខ្ញុំទេ! ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ហើយអំណររបស់អ្នករាល់គ្នានឹងបានពេញបរិបូរ។
ខ្ញុំតែងតែអរព្រះគុណដល់ព្រះជាម្ចាស់របស់ខ្ញុំជានិច្ចសម្រាប់អ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានដល់អ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូ