«ចូរប្រាប់កូនស្រីក្រុងស៊ីយ៉ូនថា មើល៍ ស្ដេចរបស់អ្នកយាងមកឯអ្នកហើយ ព្រះអង្គស្លូតត្រង់ ព្រះអង្គគង់លើកូនលា»។
យ៉ូហាន 12:15 - Khmer Christian Bible កុំខ្លាចអី កូនស្រីក្រុងស៊ីយ៉ូនអើយ! មើល៍ ស្ដេចរបស់អ្នកយាងមកហើយ ព្រះអង្គគង់លើខ្នងកូនលា។ ព្រះគម្ពីរខ្មែរសាកល “កុំខ្លាចឡើយ កូនស្រីស៊ីយ៉ូនអើយ មើល៍! ស្ដេចរបស់អ្នកនឹងយាងមក ដោយគង់លើកូនលា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កុំខ្លាចអី កូនស្រីស៊ីយ៉ូនអើយ មើល៍! ស្តេចរបស់អ្នកយាងមកហើយ ទ្រង់គង់លើកូនលា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ប្រជាជន ក្រុងស៊ីយ៉ូនអើយ កុំភ័យខ្លាចអី! មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមកដល់ហើយ ព្រះអង្គគង់លើខ្នងកូនលា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «កុំខ្លាចអ្វី កូនស្រីស៊ីយ៉ូនអើយ មើល ស្តេចឯងទ្រង់យាងមក ទាំងគង់លើកូនលា» អាល់គីតាប «ប្រជាជនក្រុងស៊ីយ៉ូនអើយ កុំភ័យខ្លាចអី! មើលហ្ន៎ ស្តេចរបស់អ្នក មកដល់ហើយ គាត់នៅលើខ្នងកូនលា»។ |
«ចូរប្រាប់កូនស្រីក្រុងស៊ីយ៉ូនថា មើល៍ ស្ដេចរបស់អ្នកយាងមកឯអ្នកហើយ ព្រះអង្គស្លូតត្រង់ ព្រះអង្គគង់លើកូនលា»។
កាលព្រះយេស៊ូរកបានកូនលាមួយក្បាល នោះព្រះអង្គក៏គង់លើខ្នងវា ស្របតាមសេចក្ដីដែលបានចែងទុកមកថា