ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាដែលមិនចូលក្នុងក្រោលចៀមតាមទ្វារ ប៉ុន្ដែឡើងតាមកន្លែងផ្សេង អ្នកនោះជាចោរលួច ចោរប្លន់
យ៉ូហាន 10:9 - Khmer Christian Bible ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ អ្នកនោះនឹងទទួលបានសេចក្ដីសង្រ្គោះ ព្រមទាំងចេញចូលបាន ហើយនឹងរកឃើញវាលស្មៅ។ ព្រះគម្ពីរខ្មែរសាកល គឺខ្ញុំជាទ្វារ។ ប្រសិនបើអ្នកណាចូលតាមខ្ញុំ អ្នកនោះនឹងបានសង្គ្រោះ ព្រមទាំងចេញចូល ហើយរកឃើញវាលស្មៅទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ អ្នកនោះនឹងបានសង្គ្រោះ ហើយចេញចូល និងរកបានវាលស្មៅថែមទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារ ថែមទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នោះនឹងបានសង្គ្រោះ រួចនឹងចេញចូល ហើយនឹងរកបានវាលស្មៅដ៏ស្រួល អាល់គីតាប ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ អុលឡោះនឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារ ថែមទៀតផង។ |
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាដែលមិនចូលក្នុងក្រោលចៀមតាមទ្វារ ប៉ុន្ដែឡើងតាមកន្លែងផ្សេង អ្នកនោះជាចោរលួច ចោរប្លន់
ហើយអ្នកយាមទ្វារក៏បើកទ្វារឲ្យគាត់ចូល ឯចៀមស្តាប់សំឡេងរបស់គាត់ រួចគាត់ហៅចៀមរបស់គាត់តាមឈ្មោះ ហើយនាំចេញទៅក្រៅ។
ដូច្នេះ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា ខ្ញុំជាទ្វារសម្រាប់ចៀម
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត គ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ