ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការល្អជាច្រើនដែលមកពីព្រះវរបិតា តើដោយព្រោះកិច្ចការណាមួយឬ ទើបអ្នករាល់គ្នារកគប់ខ្ញុំនឹងដុំថ្មដូច្នេះ?»
យ៉ូហាន 10:25 - Khmer Christian Bible ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ ប៉ុន្ដែអ្នករាល់គ្នាមិនជឿ ហើយកិច្ចការទាំងប៉ុន្មាន ដែលខ្ញុំធ្វើក្នុងព្រះនាមព្រះវរបិតារបស់ខ្ញុំ ក៏បានធ្វើបន្ទាល់អំពីខ្ញុំដែរ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាហើយ ប៉ុន្តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការដែលខ្ញុំធ្វើក្នុងព្រះនាមរបស់ព្រះបិតាខ្ញុំ គឺការទាំងនោះហើយ ធ្វើបន្ទាល់អំពីខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនជឿ កិច្ចការទាំងប៉ុន្មានដែលខ្ញុំធ្វើ ក្នុងនាមព្រះវរបិតាខ្ញុំ កិច្ចការនោះឯងធ្វើបន្ទាល់ពីខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយ តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើក្នុងព្រះនាមព្រះបិតារបស់ខ្ញុំ ជាសក្ខីភាព*បញ្ជាក់អំពីខ្ញុំស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនជឿ ឯការទាំងប៉ុន្មានដែលខ្ញុំធ្វើដោយនូវនាមព្រះវរបិតាខ្ញុំ ការទាំងនោះឯងធ្វើបន្ទាល់ពីខ្ញុំហើយ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយ តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើក្នុងនាមអុលឡោះជាបិតារបស់ខ្ញុំ ជាសក្ខីភាពបញ្ជាក់អំពីខ្ញុំស្រាប់។ |
ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការល្អជាច្រើនដែលមកពីព្រះវរបិតា តើដោយព្រោះកិច្ចការណាមួយឬ ទើបអ្នករាល់គ្នារកគប់ខ្ញុំនឹងដុំថ្មដូច្នេះ?»
ផ្ទុយទៅវិញបើខ្ញុំធ្វើ នោះទោះជាអ្នករាល់គ្នាមិនជឿខ្ញុំក្ដី ចូរជឿលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយយល់ថែមទៀតថា ព្រះវរបិតានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះវរបិតាដែរ»។
ពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានកោះហៅក្រុមបឹ្រក្សាកំពូលមកជួបជុំគ្នា ហើយនិយាយថា៖ «តើយើងត្រូវធ្វើយ៉ាងដូចម្តេច? ដ្បិតអ្នកនេះបានធ្វើទីសំគាល់អស្ចារ្យច្រើនណាស់។
ទោះបីព្រះយេស៊ូបានធ្វើទីសំគាល់អស្ចារ្យជាច្រើននៅចំពោះមុខពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនជឿលើព្រះអង្គដែរ
ចូរជឿខ្ញុំចុះថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ប៉ុន្ដែបើមិនជឿទេ ចូរជឿដោយព្រោះតែកិច្ចការទាំងនោះចុះ។
ព្រះយេស៊ូបានធ្វើទីសំគាល់អស្ចារ្យជាច្រើនទៀតនៅមុខពួកសិស្សរបស់ព្រះអង្គដែលមិនបានកត់ត្រាទុកក្នុងសៀវភៅនេះទេ
គាត់បានមកជួបព្រះយេស៊ូទាំងយប់ទូលថា៖ «លោកគ្រូ យើងដឹងថា លោកជាគ្រូមកពីព្រះជាម្ចាស់មែន ដ្បិតទីសំគាល់អស្ចារ្យដែលលោកកំពុងធ្វើទាំងនេះ គ្មានអ្នកណាអាចធ្វើបានទេ លើកលែងតែព្រះជាម្ចាស់គង់ជាមួយប៉ុណ្ណោះ»
មានមនុស្សជាច្រើនក្នុងចំណោមបណ្តាជនបានជឿលើព្រះអង្គ ហើយពួកគេនិយាយថា៖ «ពេលព្រះគ្រិស្ដយាងមក ព្រះអង្គនឹងធ្វើទីសំគាល់អស្ចារ្យច្រើនជាងម្នាក់នេះធ្វើដែរឬទេ?»
ព្រះយេស៊ូមានបន្ទូលទៅបណ្ដាជនជាថ្មីទៀតថា៖ «ខ្ញុំជាពន្លឺនៃលោកិយ អ្នកណាមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺមានពន្លឺនៃជីវិតវិញ»។
ដូច្នេះហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន ព្រោះបើអ្នករាល់គ្នាមិនជឿថាខ្ញុំជាព្រះ អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន»។
រីឯលោកអ័ប្រាហាំដែលជាដូនតារបស់អ្នករាល់គ្នាបានត្រេកអរដោយឃើញគ្រារបស់ខ្ញុំ ឥឡូវនេះ គាត់បានឃើញមែន ហើយមានចិត្ដរីករាយណាស់»
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា មុនលោកអ័ប្រាហាំកើតមក នោះមានខ្ញុំរួចទៅហើយ»។
គឺអំពីព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលព្រះជាម្ចាស់បានតាំងព្រះអង្គឡើង ដោយព្រះវិញ្ញាណបរិសុទ្ធ និងអំណាច ព្រមទាំងអំពីរបៀបដែលព្រះយេស៊ូបានយាងទៅធ្វើការល្អ និងបានប្រោសអស់អ្នកដែលមានអារក្សសង្កត់សង្កិនឲ្យបានជា ព្រោះព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។
ឱ បងប្អូនអ៊ីស្រាអែលអើយ! សូមស្ដាប់សេចក្ដីទាំងនេះចុះថា ព្រះជាម្ចាស់បានបង្ហាញព្រះយេស៊ូ ជាអ្នកក្រុងណាសារ៉ែតដល់អ្នករាល់គ្នាដោយអំណាច និងការអស្ចារ្យ ព្រមទាំងទីសំគាល់នានាដែលព្រះជាម្ចាស់បានធ្វើតាមរយៈព្រះយេស៊ូនៅកណ្ដាលចំណោមអ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាបានដឹងស្រាប់។
តើឲ្យយើងរួចខ្លួនបានយ៉ាងដូចម្តេច នៅពេលដែលយើងធ្វេសប្រហែសនឹងសេចក្ដីសង្គ្រោះដ៏ធំនេះ? ដ្បិតព្រះអម្ចាស់បានប្រកាសជាលើកដំបូងអំពីសេចក្ដីសង្គ្រោះនេះ ហើយអស់អ្នកដែលបានឮក៏បានបញ្ជាក់ប្រាប់យើងដែរ