យ៉ូហាន 10:17 - Khmer Christian Bible ហេតុនេះហើយបានជាព្រះវរបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំលះបង់ជីវិតរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំទទួលបានជីវិតមកវិញ ព្រះគម្ពីរខ្មែរសាកល នេះជាហេតុដែលព្រះបិតាស្រឡាញ់ខ្ញុំ គឺដោយសារខ្ញុំលះបង់ជីវិតរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំយកជីវិតខ្ញុំនោះមកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះបានជាព្រះវរបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំលះបង់ជីវិតខ្ញុំ ដើម្បីឲ្យបានជីវិតមកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្តស៊ូប្ដូរជីវិត ដើម្បីឲ្យបានជីវិតនោះមកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាព្រះវរបិតាទ្រង់ស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំដាក់ជីវិតខ្ញុំចុះ ដើម្បីឲ្យបានយកមកវិញ អាល់គីតាប «អុលឡោះជាបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្ដស៊ូប្ដូរជីវិត ដើម្បីឲ្យបានជីវិតនោះមកវិញ។ |
ដូចដែលព្រះវរបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះវរបិតាដែរ។ ខ្ញុំលះបង់ជីវិតរបស់ខ្ញុំដើម្បីចៀម។
គ្មានអ្នកណាដកយកជីវិតពីខ្ញុំទេ គឺខ្ញុំលះបង់ជីវិតដោយខ្លួនខ្ញុំវិញ ខ្ញុំមានសិទ្ធិអំណាចលះបង់ជីវិតនេះ ហើយក៏មានសិទ្ធិអំណាចទទួលយកវិញដែរ ហើយសេចក្ដីបង្គាប់នេះ ខ្ញុំបានទទួលពីព្រះវរបិតារបស់ខ្ញុំមក»។
ពេលនោះ កើតមានការជជែកដេញដោលគ្នារវាងពួកសិស្សរបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់អំពីពិធីជម្រះកាយ
ព្រះអង្គស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់សេចក្ដីទុច្ចរិត ហេតុនេះហើយបានជាព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គបានចាក់ប្រេងតាំងជាប្រេងនៃសេចក្ដីអំណរលើព្រះអង្គ លើសជាងគូកនរបស់ព្រះអង្គទៅទៀត»
ប៉ុន្ដែយើងឃើញព្រះយេស៊ូដែលព្រះជាម្ចាស់បានធ្វើឲ្យទាបជាងពួកទេវតាតែបន្ដិចប៉ុណ្ណោះ បានទទួលសិរីរុងរឿង និងកិត្តិយសទុកជាមកុដ ព្រោះព្រះអង្គបានរងទុក្ខក្នុងការសោយទិវង្គត ដើម្បីភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់