ថា យើងផ្លុំខ្លុយឲ្យពួកឯង ប៉ុន្ដែពួកឯងមិនរាំ ហើយយើងស្មូត្រ ប៉ុន្ដែពួកឯងមិនទួញសោកសោះ
ម៉ាថាយ 9:23 - Khmer Christian Bible កាលព្រះយេស៊ូយាងចូលក្នុងផ្ទះរបស់ប្រធានសាលាប្រជុំ ក៏មើលឃើញអ្នកផ្លុំខ្លុយ និងបណ្ដាជនកំពុងច្របូកច្របល់។ ព្រះគម្ពីរខ្មែរសាកល នៅពេលយាងមកដល់ផ្ទះរបស់មេគ្រប់គ្រងនោះ ព្រះយេស៊ូវទតឃើញពួកអ្នកផ្លុំខ្លុយ និងហ្វូងមនុស្សកំពុងវឹកវរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះយេស៊ូវយាងចូលទៅក្នុងផ្ទះមេដឹកនាំសាលាប្រជុំនោះ ហើយទតឃើញពួកអ្នកផ្លុំខ្លុយ និងមនុស្សម្នាជាច្រើនកំពុងច្រួលច្របល់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូយាងទៅដល់ផ្ទះនាម៉ឺននោះ ព្រះអង្គទតឃើញអ្នកលេងភ្លេងកំដរសព និងឃើញមនុស្សម្នាជ្រួលច្របល់ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក កាលទ្រង់យាងចូលទៅក្នុងផ្ទះមេសាលា បានឃើញពួកអ្នកផ្លុំខ្លុយ នឹងមនុស្សសន្ធឹកកំពុងតែឆោឡោ អាល់គីតាប កាលអ៊ីសាទៅដល់ផ្ទះនាម៉ឺននោះ គាត់ឃើញអ្នកលេងភ្លេងកំដរសព និងឃើញមនុស្សម្នាជ្រួលច្របល់ អ៊ីសាបានប្រាប់ទៅគេថា៖ |
ថា យើងផ្លុំខ្លុយឲ្យពួកឯង ប៉ុន្ដែពួកឯងមិនរាំ ហើយយើងស្មូត្រ ប៉ុន្ដែពួកឯងមិនទួញសោកសោះ
ពួកគេប្រៀបបានដូចជាក្មេងៗដែលអង្គុយនៅផ្សារស្រែកទៅពួកគ្នាវាថា យើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនរាំទេ ហើយយើងស្មូត្រ តែពួកឯងមិនយំសោកសោះ
លោកប៉ូលបានចុះទៅទ្រោបពីលើ ទាំងឱបគាត់ ហើយនិយាយថា៖ «កុំបារម្ភឡើយ ព្រោះគាត់នៅមានជីវិតទេ!»
ដូច្នេះ លោកពេត្រុសក៏ក្រោកឡើង ហើយទៅជាមួយពួកគេ។ ពេលគាត់ទៅដល់ ពួកគេក៏នាំគាត់ទៅបន្ទប់ខាងលើ ហើយពួកស្ត្រីមេម៉ាយទាំងឡាយក៏មកឈរយំក្បែរគាត់ ទាំងបង្ហាញអាវ និងសម្លៀកបំពាក់ទាំងឡាយ ដែលនាងឌ័រកាសបានដេរ កាលនាងនៅជាមួយពួកគេនៅឡើយ។
សំឡេងរបស់ពួកអ្នកលេងពិណ ពួកអ្នកលេងភ្លេង ពួកអ្នកផ្លុំខ្លុយ និងពួកអ្នកផ្លុំត្រែ លែងមានឮនៅក្នុងអ្នកទៀតហើយ រួចក៏លែងឃើញមានពួកជាងគ្រប់ប្រភេទធ្វើការនៅក្នុងអ្នកទៀតដែរ រីឯសូរត្បាល់កិន នោះក៏លែងមានឮនៅក្នុងអ្នកទៀត។