បន្ទាប់មក ពួកគេស្ដោះទឹកមាត់ដាក់ព្រះភក្ដ្រព្រះអង្គ ដាល់ព្រះអង្គ ហើយទះកំផ្លៀងព្រះអង្គ
ម៉ាថាយ 26:68 - Khmer Christian Bible ទាំងនិយាយថា៖ «ព្រះគ្រិស្ដអើយ! ទាយប្រាប់យើងមើល៍ តើអ្នកណាវាយឯង?» ព្រះគម្ពីរខ្មែរសាកល ទាំងនិយាយថា៖ “ព្រះគ្រីស្ទអើយ! ព្យាករឲ្យយើងមើល៍! តើនរណាវាយអ្នកឯង?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងពោលថា៖ «ចូរទាយប្រាប់យើងមើល៍ ព្រះគ្រីស្ទអើយ តើអ្នកណាវាយឯង?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាំងពោលថា៖ «ទាយមើល៍ ព្រះគ្រិស្តអើយ អ្នកណាវាយឯង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទាយប្រាប់យើងចុះ ព្រះគ្រីស្ទអើយ តើអ្នកណាបានវាយឯង។ អាល់គីតាប ទាំងពោលថា៖ «ទាយមើល៍ អាល់ម៉ាហ្សៀសអើយ អ្នកណាវាយឯង!»។ |
បន្ទាប់មក ពួកគេស្ដោះទឹកមាត់ដាក់ព្រះភក្ដ្រព្រះអង្គ ដាល់ព្រះអង្គ ហើយទះកំផ្លៀងព្រះអង្គ
អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គ បិទមុខព្រះអង្គ ហើយដាល់ព្រះអង្គ រួចនិយាយថា៖ «ទាយទៅមើល៍!» ពួកកងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង