នោះលោកពេត្រុសទូលទៅព្រះអង្គវិញថា៖ «ទោះបីខ្ញុំត្រូវស្លាប់ជាមួយលោកក៏ដោយ ក៏ខ្ញុំមិនបដិសេធលោកជាដាច់ខាត»។ ពួកសិស្សទាំងអស់គ្នាក៏និយាយដូច្នោះដែរ។
ម៉ាថាយ 26:51 - Khmer Christian Bible នោះមានម្នាក់ក្នុងចំណោមពួកអ្នកនៅជាមួយព្រះយេស៊ូ បានលូកដៃហូតដាវរបស់ខ្លួន កាប់ដាច់ត្រចៀកបាវបម្រើម្នាក់របស់សម្ដេចសង្ឃ ព្រះគម្ពីរខ្មែរសាកល មើល៍! មានម្នាក់ក្នុងពួកអ្នកដែលនៅជាមួយព្រះយេស៊ូវបានលូកដៃហូតដាវរបស់ខ្លួន ហើយកាប់បាវបម្រើរបស់មហាបូជាចារ្យ ដាច់ត្រចៀកម្ខាងរបស់អ្នកនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខណៈនោះ មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូវលូកដៃហូតដាវរបស់ខ្លួន ហើយកាប់អ្នកបម្រើរបស់សម្ដេចសង្ឃ ដាច់ស្លឹកត្រចៀក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូ បានហូតដាវកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យ* ដាច់ស្លឹកត្រចៀក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ មានម្នាក់ដែលនៅជាមួយនឹងព្រះយេស៊ូវ គាត់លូកដៃទៅហូតដាវ កាប់ដាច់ស្លឹកត្រចៀករបស់បាវសំដេចសង្ឃម្នាក់ អាល់គីតាប មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយអ៊ីសា បានហូតដាវកាប់អ្នកបម្រើរបស់មូស្ទី ដាច់ស្លឹកត្រចៀក។ |
នោះលោកពេត្រុសទូលទៅព្រះអង្គវិញថា៖ «ទោះបីខ្ញុំត្រូវស្លាប់ជាមួយលោកក៏ដោយ ក៏ខ្ញុំមិនបដិសេធលោកជាដាច់ខាត»។ ពួកសិស្សទាំងអស់គ្នាក៏និយាយដូច្នោះដែរ។
តែមនុស្សម្នាក់ឈរនៅជិតនោះ បានហូតដាវ កាត់ដាច់ត្រចៀកបាវបម្រើម្នាក់របស់សម្ដេចសង្ឃ
ប៉ុន្ដែព្រះអង្គបានបែរមកបន្ទោសពួកសិស្ស [ថា៖ «អ្នករាល់គ្នាមិនដឹងថាខ្លួនឯងមានវិញ្ញាណបែបណាទេ
ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «នគររបស់ខ្ញុំមិនមែននៅក្នុងលោកិយនេះទេ បើនគររបស់ខ្ញុំនៅក្នុងលោកិយនេះមែន នោះពួកអ្នកបម្រើរបស់ខ្ញុំមុខជាវាយតយុទ្ធវិញមិនខាន ដើម្បីកុំឲ្យគេបញ្ជូនខ្ញុំទៅជនជាតិយូដា ប៉ុន្ដែឥឡូវនេះ នគររបស់ខ្ញុំមិនមែននៅទីនេះទេ»។
ព្រោះគ្រឿងសឹកសង្រ្គាមរបស់យើងមិនមែនខាងសាច់ឈាមទេ ផ្ទុយទៅវិញ ជាអំណាចមកពីព្រះជាម្ចាស់សម្រាប់បំផ្លាញបន្ទាយទាំងឡាយ ហើយក៏បំផ្លាញអស់ទាំងគំនិត