ព្រះអង្គក៏យាងទៅម្ដងទៀត ហើយអធិស្ឋានជាលើកទីពីរថា៖ «ឱព្រះវរបិតារបស់ខ្ញុំអើយ! ប្រសិនបើខ្ញុំត្រូវតែផឹកពីពែងនេះដោយចៀសពុំរួចមែន សូមឲ្យសម្រេចតាមបំណងព្រះអង្គចុះ»
ម៉ាថាយ 26:43 - Khmer Christian Bible ពេលព្រះអង្គយាងមកវិញ ក៏ឃើញពួកគេដេកលក់ទៀត ព្រោះពួកគេបើកភ្នែកមិនរួច ព្រះគម្ពីរខ្មែរសាកល ព្រះអង្គយាងត្រឡប់មកវិញម្ដងទៀត ក៏ឃើញពួកគេដេកលក់ ដ្បិតភ្នែកពួកគេបើកមិនរួច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គយាងត្រឡប់មកវិញ ព្រះអង្គឃើញពួកគេដេកលក់ទៀត ដ្បិតភ្នែករបស់គេធ្ងន់ជ្រប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូវិលត្រឡប់ទៅរកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់បានយាងមកវិញ នោះក៏ឃើញពួកសិស្សដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ អាល់គីតាប អ៊ីសាវិលត្រឡប់ទៅរកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។ |
ព្រះអង្គក៏យាងទៅម្ដងទៀត ហើយអធិស្ឋានជាលើកទីពីរថា៖ «ឱព្រះវរបិតារបស់ខ្ញុំអើយ! ប្រសិនបើខ្ញុំត្រូវតែផឹកពីពែងនេះដោយចៀសពុំរួចមែន សូមឲ្យសម្រេចតាមបំណងព្រះអង្គចុះ»
ព្រះអង្គក៏យាងចេញពីពួកគេម្ដងទៀត ហើយមានបន្ទូលអធិស្ឋានជាលើកទីបីតាមពាក្យដដែល។
លោកពេត្រុស និងពួកអ្នកនៅជាមួយគាត់បានងងុយដេកយ៉ាងខ្លាំង ប៉ុន្ដែកាលពួកគេភ្ញាក់ឡើង ក៏ឃើញសិរីរុងរឿងរបស់ព្រះអង្គ និងបុរសពីរនាក់ដែលកំពុងឈរជាមួយព្រះអង្គ។
មានយុវជនម្នាក់ឈ្មោះអើទីកុសកំពុងអង្គុយលើមាត់បង្អួច ពេលលោកប៉ូលអធិប្បាយយ៉ាងយូរ យុវជននោះងងុយដេកជាខ្លាំង ហើយគាត់ក៏លង់លក់ទៅ រហូតទាល់តែធ្លាក់ពីជាន់ទីបីមក ពេលគេលើកគាត់ឡើង គាត់បានស្លាប់ហើយ។
មនុស្សគ្រប់គ្នាត្រូវចុះចូលនឹងរដ្ឋអំណាច ដ្បិតសិទ្ធិអំណាចទាំងនោះមកពីព្រះជាម្ចាស់ ហើយសិទ្ធិអំណាចដែលកំពុងមាននេះក៏ព្រះអង្គបានតែងតាំងដែរ