ម៉ាថាយ 26:20 - Khmer Christian Bible លុះដល់ពេលល្ងាច ព្រះអង្គក៏បានអង្គុយនៅតុអាហារជាមួយសាវកទាំងដប់ពីរ ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាច ព្រះយេស៊ូវទ្រង់រួមតុអាហារជាមួយសាវ័កទាំងដប់ពីរនាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ពេលល្ងាច ព្រះអង្គរួមតុជាមួយអ្នកទាំងដប់ពីរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ល្ងាច ព្រះអង្គរួមតុជាមួយសិស្សទាំងដប់ពីររូប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ល្ងាច ទ្រង់គង់នៅតុជាមួយនឹងពួក១២នាក់ អាល់គីតាប លុះដល់ល្ងាច អ៊ីសារួមតុជាមួយសិស្សទាំងដប់ពីរនាក់។ |
កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ ព្រះអង្គជ្រួលច្របល់ក្នុងវិញ្ញាណជាខ្លាំង ក៏ធ្វើបន្ទាល់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា នៅក្នុងចំណោមអ្នករាល់គ្នាមានម្នាក់នឹងក្បត់ខ្ញុំ»។