ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាសត្វចៀមនៅកណ្ដាលហ្វូងឆ្កែចចក ដូច្នេះត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតត្រង់ដូចសត្វព្រាប
ម៉ាថាយ 25:9 - Khmer Christian Bible ប៉ុន្ដែពួកស្ដ្រីឆ្លាតបានតបវិញថា ប្រេងប្រាកដជាមិនគ្រប់គ្រាន់សម្រាប់ពួកយើង និងអ្នករាល់គ្នាទេ ដូច្នេះ ចូរពួកនាងទៅឯអ្នកលក់ ហើយទិញប្រេងសម្រាប់ខ្លួនឯងចុះ។ ព្រះគម្ពីរខ្មែរសាកល “ប៉ុន្តែពួកស្ត្រីដែលមានប្រាជ្ញាតបថា: ‘អត់បានទេ វាអត់គ្រាន់សម្រាប់ពួកយើង និងពួកអ្នកទាល់តែសោះ។ ចូរទៅរកអ្នកលក់ ហើយទិញសម្រាប់ខ្លួនអ្នកវិញទៅ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែស្ត្រីមានគំនិតឆ្លើយថា "ទេ ប្រាកដជាមិនគ្រប់គ្រាន់សម្រាប់យើង និងសម្រាប់ពួកនាងទេ ចូរពួកនាងទៅរកផ្ទះលក់ប្រេង ហើយទិញសម្រាប់ខ្លួនឯងវិញទៅ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីឈ្លាសវៃឆ្លើយទៅវិញថា “ទេមិនបានទេ! បើយើងចែកឲ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកនាងមានគំនិតឆ្លើយឡើងថា ទេ ក្រែងគ្មានល្មមដល់យើង ហើយនឹងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេង ទិញសំរាប់ខ្លួនវិញទៅ អាល់គីតាប ស្ដ្រីឈ្លាសវៃឆ្លើយទៅវិញថា “ទេមិនបានទេ! បើយើងចែកឲ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ!”។ |
ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាសត្វចៀមនៅកណ្ដាលហ្វូងឆ្កែចចក ដូច្នេះត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតត្រង់ដូចសត្វព្រាប
ពួកស្ដ្រីល្ងង់បាននិយាយទៅពួកស្ដ្រីឆ្លាតថា សូមរំលែកប្រេងរបស់អ្នករាល់គ្នាឲ្យយើងផង ព្រោះចង្កៀងរបស់យើងចង់រលត់ហើយ
ដូច្នេះ អស់អ្នកដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សវៃឆ្លាតដែលសង់ផ្ទះរបស់ខ្លួននៅលើថ្មដា
ដូច្នេះចូរប្រែចិត្ដពីសេចក្ដីអាក្រក់របស់អ្នកនេះចុះ ហើយអធិស្ឋានទៅព្រះជាម្ចាស់ ក្រែងលោព្រះអង្គនឹងលើកលែងទោសដល់អ្នក ចំពោះគំនិតអាក្រក់នៅក្នុងចិត្ដរបស់អ្នក