ដូច្នេះ នគរស្ថានសួគ៌ប្រៀបដូចជាស្ដ្រីព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ពួកគេចេញទៅទទួលកូនកំលោះ។
ម៉ាថាយ 25:7 - Khmer Christian Bible នៅពេលនោះ ពួកនាងក៏ភ្ញាក់ពីដេកទាំងអស់គ្នា ហើយរៀបចំចង្កៀងរៀងៗខ្លួន។ ព្រះគម្ពីរខ្មែរសាកល “ពេលនោះ ស្ត្រីព្រហ្មចារីទាំងអស់នោះក៏ភ្ញាក់ឡើង ហើយរៀបចំចង្កៀងរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រី្តព្រហ្មចារីទាំងនោះក៏ភ្ញាក់ឡើង ហើយរៀបចំចង្កៀងរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីក្រមុំទាំងនោះក៏ក្រោកឡើងរៀបចំអុជចង្កៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន អាល់គីតាប ស្ដ្រីក្រមុំទាំងនោះក៏ក្រោកឡើងរៀបចំអុជចង្កៀង។ |
ដូច្នេះ នគរស្ថានសួគ៌ប្រៀបដូចជាស្ដ្រីព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ពួកគេចេញទៅទទួលកូនកំលោះ។
លុះដល់ពាក់កណ្ដាលអធ្រាត្រ ក៏មានសម្រែកមួយថា មើល៍ កូនកំលោះមកហើយ ចូរចេញទៅទទួលគាត់ចុះ
ពួកស្ដ្រីល្ងង់បាននិយាយទៅពួកស្ដ្រីឆ្លាតថា សូមរំលែកប្រេងរបស់អ្នករាល់គ្នាឲ្យយើងផង ព្រោះចង្កៀងរបស់យើងចង់រលត់ហើយ
ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំសេចក្ដីទាំងនេះ ចូរខ្នះខ្នែងដើម្បីឲ្យព្រះអង្គទតឃើញអ្នករាល់គ្នា ឥតស្លាកស្នាម ឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីសុខសាន្ដផង
ចូរប្រុងស្មារតី ហើយពង្រឹងអ្វីៗនៅសល់ដែលបម្រុងនឹងស្លាប់នោះ ដ្បិតយើងបានឃើញថា ការប្រព្រឹត្ដិរបស់អ្នកមិនបានគ្រប់លក្ខណ៍នៅចំពោះមុខព្រះជាម្ចាស់របស់យើងឡើយ។