កាលពួកគេទូលសួរព្រះអង្គទៀតថា៖ «តើនៅឯណាទៅ ព្រះអម្ចាស់អើយ?» នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «សពនៅទីណា សត្វត្មាតក៏ផ្ដុំគ្នានៅទីនោះដែរ»។
ម៉ាថាយ 24:28 - Khmer Christian Bible ទីណាមានសាកសព សត្វត្មាតប្រមូលផ្ដុំគ្នានៅទីនោះ។ ព្រះគម្ពីរខ្មែរសាកល ទីណាក៏ដោយដែលមានសាកសព ត្មាតនឹងផ្ដុំគ្នានៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាកសពនៅទីណា ត្មាតនឹងប្រមូលផ្ដុំគ្នានៅទីនោះ »។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ »។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្មោចមាននៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅកន្លែងនោះឯង។ អាល់គីតាប សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ»។ |
កាលពួកគេទូលសួរព្រះអង្គទៀតថា៖ «តើនៅឯណាទៅ ព្រះអម្ចាស់អើយ?» នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «សពនៅទីណា សត្វត្មាតក៏ផ្ដុំគ្នានៅទីនោះដែរ»។