ពួកអ្នកដែលមកមុនគេគិតថា ខ្លួននឹងទទួលបានលើសនោះ ប៉ុន្ដែម្នាក់ៗក៏ទទួលបានមួយឌេណារីដែរ។
ម៉ាថាយ 20:9 - Khmer Christian Bible ពួកអ្នកដែលមកនៅម៉ោងប្រហែលប្រាំល្ងាច ម្នាក់ៗទទួលបានមួយឌេណារី។ ព្រះគម្ពីរខ្មែរសាកល “នៅពេលពួកអ្នកដែលត្រូវបានជួលប្រហែលពីម៉ោងប្រាំល្ងាចនោះមកដល់ ពួកគេម្នាក់ៗទទួលបានមួយឌេណារី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកអ្នកដែលបានស៊ីឈ្នួលពីម៉ោងប្រាំមកដល់ គេម្នាក់ៗទទួលបានមួយដេណារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួង*ៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកអ្នកដែលគាត់ជួលពីម៉ោង៥បានមកដល់ នោះគេបើកបាន២កាក់ម្នាក់ៗ អាល់គីតាប ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួងៗ។ |
ពួកអ្នកដែលមកមុនគេគិតថា ខ្លួននឹងទទួលបានលើសនោះ ប៉ុន្ដែម្នាក់ៗក៏ទទួលបានមួយឌេណារីដែរ។
កាលបានព្រមព្រៀងជាមួយពួកកម្មករថាឲ្យឈ្នួលមួយថ្ងៃមួយឌេណារី គាត់ក៏ឲ្យពួកគេទៅឯចម្ការទំពាំងបាយជូររបស់គាត់។
លុះដល់ពេលល្ងាច ម្ចាស់ចម្ការទំពាំងបាយជូរក៏ប្រាប់មេការថា ចូរហៅកម្មករមក រួចឲ្យឈ្នួលដល់ពួកគេចាប់ពីអ្នកមកក្រោយបង្អស់រហូតដល់អ្នកមកមុនបង្អស់។