គាត់ក៏និយាយទៅអ្នកទាំងនោះថា ចូរអ្នករាល់គ្នាទៅឯចម្ការទំពាំងបាយជូរដែរចុះ ខ្ញុំនឹងឲុ្យឈ្នួលត្រឹមត្រូវ។
ម៉ាថាយ 20:5 - Khmer Christian Bible ពួកគេក៏ទៅ។ គាត់ក៏ចេញទៅម្ដងទៀត នៅប្រហែលម៉ោងដប់ពីរថ្ងៃត្រង់ និងម៉ោងបីរសៀល គាត់ក៏ធ្វើដូចពីមុន។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ចេញទៅ។ ប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់និងម៉ោងបីរសៀលលោកក៏ចេញទៅម្ដងទៀត ហើយធ្វើដូចគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ចេញម្តងទៀតនៅថ្ងៃត្រង់ និងនៅម៉ោងប្រហែលបីរសៀល ហើយធ្វើដដែលដូចមុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះក៏នាំគ្នាទៅធ្វើការនៅចម្ការ។ ម្ចាស់ចម្ការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និងម៉ោងបីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃត្រង់ ហើយពេលម៉ោង៣រសៀល គាត់ក៏ចេញទៅធ្វើដូច្នោះទៀត អាល់គីតាប អ្នកទាំងនោះក៏នាំគ្នាទៅធ្វើការនៅចម្ការ។ ម្ចាស់ចម្ការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និងម៉ោងបីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។ |
គាត់ក៏និយាយទៅអ្នកទាំងនោះថា ចូរអ្នករាល់គ្នាទៅឯចម្ការទំពាំងបាយជូរដែរចុះ ខ្ញុំនឹងឲុ្យឈ្នួលត្រឹមត្រូវ។
នៅប្រហែលម៉ោងប្រាំល្ងាច ពេលគាត់ចេញទៅ ក៏ឃើញអ្នកផ្សេងទៀតកំពុងឈរ គាត់ក៏សួរពួកគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរមួយថ្ងៃវាល់ល្ងាចនៅទីនេះដូច្នេះ?
ចាប់ពីម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើតំបន់នោះទាំងមូល រហូតដល់ម៉ោងបីរសៀល
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មកមើលចុះ!» ដូច្នេះ ពួកគេក៏ទៅ ហើយឃើញកន្លែងដែលព្រះអង្គគង់នៅ រួចបានស្នាក់នៅជាមួយព្រះអង្គនៅថ្ងៃនោះ ព្រោះពេលនោះម៉ោងប្រហែលបួនរសៀលហើយ។
ព្រះយេស៊ូឆ្លើយថា៖ «តើនៅពេលថ្ងៃមិនមានដប់ពីរម៉ោងទេឬ? បើអ្នកណាដើរនៅពេលថ្ងៃ នោះមិនជំពប់ជើងឡើយ ព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ
ហើយនៅទីនោះ មានអណ្ដូងទឹកមួយរបស់លោកយ៉ាកុប។ កាលព្រះយេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរនោះ ព្រះអង្គក៏អង្គុយនៅក្បែរមាត់អណ្តូង នៅពេលនោះម៉ោងប្រហែលដប់ពីរថ្ងៃត្រង់ហើយ។
ថ្ងៃមួយ ប្រហែលម៉ោងបីរសៀល គាត់បានឃើញទេវតារបស់ព្រះជាម្ចាស់នៅក្នុងសុបិននិមិត្ដយ៉ាងច្បាស់ ទេវតានោះបានចូលមកជិតគាត់ និយាយថា៖ «កូនេលាសអើយ!»
នៅថ្ងៃបន្ទាប់ នៅពេលអ្នកទាំងនោះកំពុងធ្វើដំណើរទៅជិតដល់ក្រុងនោះ លោកពេត្រុសក៏ឡើងទៅលើដំបូលផ្ទះដើម្បីអធិស្ឋាន នៅម៉ោងប្រហែលដប់ពីរថ្ងៃត្រង់។
មានពេលមួយនោះ នៅពេលអធិស្ឋានម៉ោងបីរសៀល លោកពេត្រុស និងលោកយ៉ូហានបានទៅព្រះវិហារ