ពេលពួកសិស្សឮហើយ ក៏នឹកឆ្ងល់ជាខ្លាំង ទាំងនិយាយថា៖ «បើដូច្នេះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?»
ម៉ាថាយ 19:26 - Khmer Christian Bible ពេលព្រះយេស៊ូទតទៅពួកគេ នោះក៏មានបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ ប៉ុន្ដែព្រះជាម្ចាស់វិញអាចធ្វើគ្រប់ការទាំងអស់បាន»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់សម្លឹងមើលពួកគេ ហើយមានបន្ទូលថា៖“សម្រាប់មនុស្សការនេះធ្វើមិនកើតទេ ប៉ុន្តែសម្រាប់ព្រះ ធ្វើកើតទាំងអស់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវទតទៅគេ ហើយមានព្រះបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ តែព្រះអាចធ្វើគ្រប់ការទាំងអស់បាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ រីឯព្រះជាម្ចាស់វិញ អ្វីក៏ដោយព្រះអង្គធ្វើកើតទាំងអស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់ទតទៅគេ ដោយបន្ទូលថា ការនោះមនុស្សលោកធ្វើមិនកើតទេ តែព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់។ អាល់គីតាប អ៊ីសាមើលគេ រួចមានប្រសាសន៍ថា៖ «ការនេះមនុស្សធ្វើពុំកើតទេ រីឯអុលឡោះវិញ អ្វីក៏ដោយទ្រង់ធ្វើកើតទាំងអស់»។ |
ពេលពួកសិស្សឮហើយ ក៏នឹកឆ្ងល់ជាខ្លាំង ទាំងនិយាយថា៖ «បើដូច្នេះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?»
បន្ទាប់មក លោកពេត្រុសទូលសួរព្រះអង្គថា៖ «មើល៍! យើងបានលះបង់អ្វីៗទាំងអស់ ហើយដើរតាមលោក។ តើយើងនឹងបានអ្វីទៅ?»
ប៉ុន្ដែព្រះយេស៊ូទតទៅពួកគេ ហើយមានបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ ប៉ុន្ដែព្រះជាម្ចាស់អាចធ្វើបាន ព្រោះព្រះជាម្ចាស់អាចធ្វើគ្រប់ការទាំងអស់បាន»
ព្រះអង្គក៏មានបន្ទូលថា៖ «អ្វីៗដែលមនុស្សមិនអាចធ្វើបាន ព្រះជាម្ចាស់អាចធ្វើបាន»។
ប៉ុន្ដែបានធ្លាក់ចុះវិញ អ្នកទាំងនោះមិនអាចប្រែចិត្តជាថ្មីម្ដងទៀតបានឡើយ ព្រោះពួកគេបានឆ្កាងព្រះរាជបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី ទាំងធ្វើឲ្យព្រះអង្គអាម៉ាស់ជាសាធារណៈទៀតផង។