ហេតុនេះ នគរស្ថានសួគ៌ប្រៀបដូចជាស្ដេចមួយអង្គ ដែលចង់ទូទាត់បញ្ជីជាមួយពួកបាវបម្រើ
ម៉ាថាយ 18:22 - Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំមិនប្រាប់អ្នកថា ត្រឹមតែប្រាំពីរដងទេ ប៉ុន្ដែគឺរហូតដល់ប្រាំពីរចិតសិបដងវិញ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ខ្ញុំប្រាប់អ្នកថា មិនមែនដល់ប្រាំពីរដងទេ គឺដល់ចិតសិបគុណនឹងប្រាំពីរដងវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកថា មិនមែនប្រាំពីរដងទេ គឺចិតសិបដងប្រាំពីរដង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឲ្យគេមិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឲ្យគេចិតសិបដងប្រាំពីរដង »។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត អាល់គីតាប អ៊ីសាបានឆ្លើយទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឲ្យគេ មិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឲ្យគេចិតសិបដងគុណ និងប្រាំពីរដង»។ |
ហេតុនេះ នគរស្ថានសួគ៌ប្រៀបដូចជាស្ដេចមួយអង្គ ដែលចង់ទូទាត់បញ្ជីជាមួយពួកបាវបម្រើ
ហើយពេលអ្នករាល់គ្នាឈរអធិស្ឋាន ប្រសិនបើអ្នករាល់គ្នាមានអ្វីមួយទាស់នឹងអ្នកណាម្នាក់ ចូរលើកលែងទោសឲ្យគាត់ ដើម្បីឲ្យព្រះវរបិតាអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌លើកលែងទោសចំពោះកំហុសរបស់អ្នករាល់គ្នាដែរ
ចូរកុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកបានឡើយ ប៉ុន្ដែចូរអ្នកយកឈ្នះលើសេចក្ដីអាក្រក់ដោយសេចក្ដីល្អចុះ។
ចូរខឹងចុះ ប៉ុន្ដែកុំធ្វើបាបឡើយ ចូរកុំឲ្យកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិច
ចូរដកយកអស់ទាំងសេចក្ដីជូរចត់ កំហឹង ចិត្ដក្ដៅក្រហាយ ជម្លោះឡូឡា ការជេរប្រមាថ រួមទាំងសេចក្ដីអាក្រក់គ្រប់ប៉ែបយ៉ាងចេញពីអ្នករាល់គ្នាចុះ
ចូរទ្រាំទ្រគ្នា ទោះបីមានរឿងអ្វីមួយទាស់នឹងអ្នកណាក៏ដោយ ត្រូវលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវធ្វើដូច្នោះដែរ
ដូច្នេះខ្ញុំចង់ឲ្យប្រុសៗអធិស្ឋាន ទាំងលើកដៃបរិសុទ្ធឡើងនៅគ្រប់ទីកន្លែង ដោយគ្មានកំហឹង ឬប្រកែកគ្នាឡើយ