ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីមានបន្លា គឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្ដែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិត និងការបោកបញ្ឆោតនៃទ្រព្យសម្បត្ដិបានរួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
ម៉ាកុស 4:7 - Khmer Christian Bible គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើដីមានបន្លា ហើយបន្លាក៏ដុះឡើងរឹបរួតគ្រាប់ពូជនោះ មិនឲ្យបង្កើតផលបាន ព្រះគម្ពីរខ្មែរសាកល គ្រាប់ពូជខ្លះទៀតធ្លាក់ក្នុងគុម្ពបន្លា មែកបន្លាក៏លូតលាស់ ហើយរួបរឹតវា នោះវាមិនបង្កើតផលឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពូជខ្លះទៀត ធ្លាក់ទៅក្នុងគុម្ពបន្លា ហើយបន្លាក៏ដុះឡើង ខ្ទប់ពូជនោះជិត មិនឲ្យកើតផលបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវ មិនឲ្យបង្កើតផលឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្លះទៀតធ្លាក់ទៅក្នុងបន្លា បន្លាក៏ដុះឡើងខ្ទប់ ហើយគ្រាប់នោះមិនកើតផលសោះ អាល់គីតាប មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវមិនឲ្យបង្កើតផលបានឡើយ។ |
ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីមានបន្លា គឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្ដែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិត និងការបោកបញ្ឆោតនៃទ្រព្យសម្បត្ដិបានរួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
ប៉ុន្ដែគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ហើយឲ្យផលមួយជាមួយរយ មួយជាហុកសិប និងមួយជាសាមសិប។
ឯគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីល្អ ហើយដុះឡើងបង្កើតផលជាច្រើន មួយគ្រាប់ឲ្យផលសាមសិប មួយគ្រាប់ឲ្យផលហុកសិប និងមួយគ្រាប់ឲ្យផលមួយរយ»។
រួចព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរយកចិត្ដទុកដាក់ ហើយប្រុងប្រយ័ត្នចំពោះសេចក្ដីលោភលន់ទាំងអស់ ព្រោះជីវិតរបស់មនុស្សមិនស្ថិតលើការមានទ្រព្យសម្បត្ដិដ៏ហូរហៀររបស់ខ្លួនទេ»។
ដូច្នេះចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងលោចិត្ដរបស់អ្នករាល់គ្នាផ្ទុកដោយការស្រវឹងអួ និងការខ្វល់ខ្វាយនៃជីវិត ហើយថ្ងៃនោះអាចធ្លាក់មកលើអ្នករាល់គ្នាភ្លាមៗដូចជាអន្ទាក់
គ្រាប់ពូជដែលធ្លាក់ក្នុងគុម្ពបន្លា អ្នកទាំងនេះជាអស់អ្នកដែលបានឮព្រះបន្ទូល ប៉ុន្ដែដោយសារតែសេចក្ដីខ្វល់ខ្វាយ ទ្រព្យសម្បត្ដិ ព្រមទាំងតណ្ហានៃជីវិតតាមមករួបរិត នោះមិនបានបង្កើតផលផ្លែដ៏ល្អឡើយ។
គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើដីមានបន្លា ហើយក៏ដុះឡើងជាមួយបន្លាដែលបានរួបរឹតវា។