ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 4:21 - Khmer Christian Bible

បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​គេ​យក​ចង្កៀង​ទៅ​ដាក់​នៅ​ក្រោម​ថាំង​ ឬ​នៅ​ក្រោម​គ្រែ​ឬ?​ តើ​គេ​មិន​ដាក់​វា​នៅ​លើ​ជើង​ចង្កៀង​ទេ​ឬ​អី?​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចង្កៀង​យកមក មិនមែន​ដើម្បី​ដាក់​ក្រោម​ថាំង ឬ​ក្រោម​គ្រែ​ទេ មែនទេ​? តើ​មិនមែន​ដើម្បី​ដាក់​លើ​ជើងចង្កៀង​ទេ​ឬ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​គេ​យក​ចង្កៀង​មក​ដាក់​នៅ​ក្រោម​ថាំង ឬ​នៅ​ក្រោម​គ្រែ ហើយ​មិន​ដាក់​នៅ​លើ​ជើង​ចង្កៀង​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​មាន​បន្ទូល​ថា តើ​គេ​យក​ចង្កៀង​មក ដើម្បី​នឹង​ដាក់​នៅ​ក្រោម​ថាំង ឬ​ក្រោម​គ្រែ​ឬ​អី គេ​យក​មក​ដាក់​លើ​ជើង​ចង្កៀង​វិញ​ទេ​តើ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ។

សូមមើលជំពូក



ម៉ាកុស 4:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​គ្មាន​អ្នកណា​អុជ​ចង្កៀង​ដាក់​នៅ​ក្រោម​ថាំង​ដែរ​ គឺ​ដាក់​នៅ​លើ​ជើង​ចង្កៀង​វិញ​ ដើម្បី​ឲ្យ​ភ្លឺ​ដល់​មនុស្ស​ទាំងអស់​នៅ​ក្នុង​ផ្ទះ។​


គ្មាន​អ្នកណា​អុជ​ចង្កៀង​ដាក់​នៅ​ទីកំបាំង​ ឬ​នៅ​ក្រោម​ថាំង​ទេ​ គឺ​ដាក់​នៅ​លើ​ជើង​ចង្កៀង​វិញ​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​អាច​មើល​ឃើញ​ពន្លឺ​នោះ។​


គ្មាន​អ្នកណា​អុជ​ចង្កៀង​ហើយ​យក​ក្រឡ​គ្រប​ ឬ​ដាក់​នៅ​ក្រោម​គ្រែ​ទេ​ គឺ​គេ​ដាក់​នៅ​លើ​ជើង​ចង្កៀង​វិញ​ ដើម្បី​ឲ្យ​ពួក​អ្នក​ចូល​មក​បាន​មើល​ឃើញ​ពន្លឺ។​


ដ្បិត​មនុស្ស​ម្នាក់ៗ​បាន​ទទួល​ការ​បើកសំដែង​មក​ពី​ព្រះវិញ្ញាណ​សម្រាប់​ជា​ប្រយោជន៍​រួម​