ឯលោកពេត្រុសវិញ បានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងសាលាសម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយពួកកងរក្សាព្រះវិហារ។
ម៉ាកុស 14:68 - Khmer Christian Bible ប៉ុន្ដែគាត់បដិសេធថា៖ «ខ្ញុំមិនដឹង និងមិនយល់អំពីអ្វីដែលអ្នកកំពុងនិយាយនោះទេ» រួចគាត់ចេញទៅខាងក្រៅ នៅមុខសាលា មាន់ក៏រងាវឡើង ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពេត្រុសបដិសេធថា៖ “ខ្ញុំមិនដឹង ហើយក៏មិនយល់អ្វីដែលនាងនិយាយដែរ”។ រួចគាត់ចេញទៅខាងក្រៅ ទៅឯខ្លោងទ្វារ។ ពេលនោះ មាន់ក៏រងាវឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែគាត់ប្រកែកថា៖ «ខ្ញុំមិនដឹង មិនយល់ថាអ្នកកំពុងនិយាយពីអ្វីទេ» រួចគាត់ចេញទៅទីធ្លាខាងក្រៅ ពេលនោះ មាន់ក៏រងាវឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកប្រកែកឡើងថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនយល់ថានាងចង់និយាយអំពីរឿងអ្វីឡើយ»។ លោកពេត្រុសក៏ចេញពីទីនោះ ឆ្ពោះទៅខ្លោងទ្វារខាងក្រៅ ពេលនោះ មាន់រងាវឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់ប្រកែកថា ខ្ញុំមិនដឹង មិនយល់ជាអ្នកនិយាយអ្វីទេ រួចគាត់ចេញទៅឯទីធ្លាខាងក្រៅ នោះមាន់តាំងរងាវឡើង អាល់គីតាប ប៉ុន្ដែពេត្រុសប្រកែកឡើងថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនយល់ថានាងចង់និយាយអំពីរឿងអ្វីឡើយ»។ ពេត្រុសក៏ចេញពីទីនោះ ឆ្ពោះទៅខ្លោងទ្វារខាងក្រៅ ពេលនោះមាន់រងាវឡើង។ |
ឯលោកពេត្រុសវិញ បានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងសាលាសម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយពួកកងរក្សាព្រះវិហារ។
ហើយស្រីបម្រើម្នាក់ដែលបានឃើញគាត់ ក៏ចាប់ផ្ដើមប្រាប់អ្នកដែលឈរនៅក្បែរនោះម្ដងទៀតថា៖ «អ្នកនេះក៏នៅក្នុងចំណោមពួកអ្នកទាំងនោះដែរ»
ប៉ុន្ដែគាត់បដិសេធម្ដងទៀត រួចមួយសន្ទុះក្រោយមកអ្នកដែលឈរក្បែរនោះ ក៏និយាយទៅលោកពេត្រុសម្ដងទៀតថា៖ «អ្នកជាម្នាក់ក្នុងចំណោមពួកគេប្រាកដណាស់ ព្រោះអ្នកជាអ្នកស្រុកកាលីឡេ»
ភ្លាមនោះ មាន់ក៏រងាវឡើងជាលើកទីពីរ លោកពេត្រុសនឹកចាំពីព្រះបន្ទូលដែលព្រះយេស៊ូបានប្រាប់គាត់ថា៖ «មុនមាន់រងាវពីរដង អ្នកនឹងបដិសេធថាមិនស្គាល់ខ្ញុំបីដង» រួចគាត់ក្ដុកក្ដួលក្នុងចិត្ដ ហើយក៏ទ្រហោយំ។