ពួកគេនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ ហើយយកដើមត្រែងនោះវាយព្រះសិររបស់ព្រះអង្គ។
ម៉ាកុស 14:65 - Khmer Christian Bible អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គ បិទមុខព្រះអង្គ ហើយដាល់ព្រះអង្គ រួចនិយាយថា៖ «ទាយទៅមើល៍!» ពួកកងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គ បិទព្រះភក្ត្រព្រះអង្គ ហើយវាយព្រះអង្គនឹងកណ្ដាប់ដៃ ទាំងនិយាយថា៖ “ព្យាករមើល៍!”។ ពួកតម្រួតក៏ទះកំផ្លៀងព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកខ្លះចាប់ផ្ដើមស្តោះទឹកមាត់ដាក់ព្រះអង្គ គ្របព្រះភក្ត្ររបស់ព្រះអង្គ ហើយវាយព្រះអង្គ ទាំងពោលទៅព្រះអង្គថា៖ «ទាយមើល៍!» កងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ គេគ្របព្រះភ័ក្ត្រព្រះអង្គ វាយតប់ព្រះអង្គ ហើយសួរថា៖ «ទាយមើល៍!»។ កងរក្សាព្រះវិហារយកព្រះយេស៊ូមកទះកំផ្លៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកខ្លះចាប់តាំងស្តោះដាក់ទ្រង់ ក៏ខ្ទប់ព្រះភក្ត្រ ហើយវាយទ្រង់ រួចទូលប្រាប់ថា ចូរទាយចុះ ឯពួកអាជ្ញា ក៏ទះទ្រង់ដែរ។ អាល់គីតាប អ្នកខ្លះនាំគ្នាស្ដោះទឹកមាត់ដាក់អ៊ីសា គេគ្របមុខគាត់ វាយតប់គាត់ ហើយសួរថា៖ «ទាយមើល៍!»។ កងរក្សាម៉ាស្ជិទយកអ៊ីសាមកទះកំផ្លៀង។ |
ពួកគេនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ ហើយយកដើមត្រែងនោះវាយព្រះសិររបស់ព្រះអង្គ។
ហើយពួកគេនឹងចំអកឲ្យលោក ស្ដោះទឹកមាត់ដាក់លោក វាយនឹងខ្សែតី រួចសម្លាប់លោក ប៉ុន្ដែបីថ្ងៃក្រោយ លោកនឹងរស់ឡើងវិញ»។
ហើយពួកគេក៏វាយព្រះសិរព្រះអង្គនឹងដំបង ហើយស្ដោះទឹកមាត់ដាក់ព្រះអង្គ រួចលុតជង្គង់ថ្វាយបង្គំព្រះអង្គទៀត។
ប៉ុន្ដែពេលព្រះអង្គមានបន្ទូល អំពីសេចក្ដីទាំងនេះ ឆ្មាំព្រះវិហារម្នាក់ដែលឈរជិតនោះបានទះកំផ្លៀងព្រះយេស៊ូ ទាំងនិយាយថា៖ «ឯងឆ្លើយជាមួយសម្តេចសង្ឃយ៉ាងដូច្នេះឬ?»
ហើយពួកគេក៏មកឯព្រះអង្គ ទាំងទូលថា៖ «សូមថ្វាយបង្គំស្តេចរបស់ជនជាតិយូដា!» រួចពួកគេក៏ទះកំផ្លៀងព្រះអង្គ។
ពេលនោះ លោកអាណានាសជាសម្ដេចសង្ឃ បានបញ្ជាឲ្យពួកអ្នកឈរក្បែរលោកប៉ូលទះមាត់របស់គាត់
ទាំងសម្លឹងមើលទៅឯព្រះយេស៊ូដែលជាអ្នកផ្ដើម និងជាអ្នកបញ្ចប់ជំនឿរបស់យើង។ ដោយព្រោះតែអំណរដែលបានដាក់នៅចំពោះមុខព្រះអង្គ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមិនខ្វល់នឹងសេចក្ដីអាម៉ាស់ ហើយក៏បានគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។