ពួកសិស្សកើតទុក្ខយ៉ាងខ្លាំង ហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ «ព្រះអម្ចាស់អើយ! មិនមែនខ្ញុំទេ មែនទេ?»
ម៉ាកុស 14:19 - Khmer Christian Bible ពួកគេចាប់ផ្ដើមកើតទុក្ខ ហើយសួរព្រះអង្គម្ដងម្នាក់ៗថា៖ «មិនមែនខ្ញុំទេ មែនទេ?» ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ចាប់ផ្ដើមព្រួយចិត្ត ហើយទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ “មិនមែនខ្ញុំទេ មែនទេ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេចាប់ផ្ដើមព្រួយចិត្ត ហើយទូលព្រះអង្គម្នាក់ម្តងៗថា៖ «មិនមែនទូលបង្គំទេ មែនទេ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សព្រួយចិត្តក្រៃលែង គេទូលសួរព្រះអង្គបន្ដបន្ទាប់គ្នាថា៖ «តើទូលបង្គំឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏តាំងព្រួយចិត្ត ហើយទូលទ្រង់ម្តងម្នាក់ៗថា តើទូលបង្គំឬអី រួចម្នាក់ទៀតថា តើទូលបង្គំឬអី អាល់គីតាប ពួកសិស្សព្រួយចិត្ដក្រៃលែង គេសួរអ៊ីសាបន្ដបន្ទាប់គ្នាថា៖ «តើខ្ញុំឬ?»។ |
ពួកសិស្សកើតទុក្ខយ៉ាងខ្លាំង ហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ «ព្រះអម្ចាស់អើយ! មិនមែនខ្ញុំទេ មែនទេ?»
ពេលពួកគេកំពុងអង្គុយបរិភោគ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ អ្នកនោះកំពុងបរិភោគជាមួយខ្ញុំដែរ»
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ អ្នកនោះកំពុងជ្រលក់ក្នុងចានជាមួយខ្ញុំដែរ
ពេលនោះពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក ទាំងមិនដឹងថា ព្រះអង្គមានបន្ទូលអំពីអ្នកណាទេ។