ពេលគាត់ព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបបានមកចឹកស៊ីអស់
ម៉ាកុស 10:46 - Khmer Christian Bible ពួកគេមកដល់ក្រុងយេរីខូរ ហើយពេលព្រះអង្គ និងពួកសិស្សរួមជាមួយមនុស្សច្រើនកុះករកំពុងធ្វើដំណើរចេញពីក្រុងយេរីខូរ នោះមានអ្នកសុំទានម្នាក់ ខ្វាក់ភ្នែក ឈ្មោះបារទីមេ ជាកូនប្រុសលោកទីមេកំពុងតែអង្គុយនៅចិញ្ចើមផ្លូវ ព្រះគម្ពីរខ្មែរសាកល ពួកគេបានមកដល់យេរីខូរ។ ខណៈដែលព្រះអង្គកំពុងយាងចាកចេញពីយេរីខូរជាមួយពួកសិស្ស និងហ្វូងមនុស្សមួយក្រុមធំ មានអ្នកសុំទានខ្វាក់ភ្នែកម្នាក់ ឈ្មោះបារទីមេជាកូនរបស់ទីមេ កំពុងអង្គុយនៅក្បែរផ្លូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានមកដល់ក្រុងយេរីខូរ។ ពេលព្រះអង្គ និងពួកសិស្ស ព្រមទាំងបណ្ដាជនច្រើនកុះករ ធ្វើដំណើរចេញពីក្រុងយេរីខូរ មានមនុស្សខ្វាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ កំពុងអង្គុយសុំទាននៅក្បែរផ្លូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូ និងពួកសិស្សធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលព្រះអង្គយាងចេញពីទីក្រុងជាមួយពួកសិស្ស និងបណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ ក៏មកដល់ក្រុងយេរីខូរ ហើយកំពុងដែលទ្រង់យាងចេញពីនោះទៅ ព្រមទាំងពួកសិស្ស នឹងហ្វូងមនុស្សជាធំផង នោះមានមនុស្សខ្វាក់ឈ្មោះបារទីមេ ជាកូនទីមេ កំពុងអង្គុយសូមទាននៅមាត់ផ្លូវ អាល់គីតាប អ៊ីសា និងពួកសិស្សធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលអ៊ីសាចេញពីទីក្រុងជាមួយពួកសិស្ស និងបណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។ |
ពេលគាត់ព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបបានមកចឹកស៊ីអស់
មានបុរសក្រីក្រម្នាក់ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន គេបានផ្ដេកគាត់នៅមាត់ទ្វាររបស់អ្នកមាននោះ។
ក្រោយមកទៀត បុរសក្រីក្រនោះបានស្លាប់ទៅ ហើយពួកទេវតាបាននាំយកគាត់ទៅឯដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះក៏ស្លាប់ដែរ ហើយគេបានបញ្ចុះគាត់
កាលព្រះអង្គយាងជិតដល់ក្រុងយេរីខូរ នោះមានមនុស្សខ្វាក់ម្នាក់កំពុងអង្គុយសុំទាននៅចិញ្ចើមផ្លូវ
នោះពួកអ្នកជិតខាង និងពួកអ្នកដែលធ្លាប់ឃើញគាត់ជាអ្នកសុំទានពីដើមមកបាននិយាយថា៖ «តើបុរសនេះមិនមែនជាអ្នកដែលធ្លាប់តែអង្គុយសុំទានទេឬ?»