ដូច្នេះ ចូរកុំអរសប្បាយនឹងការដែលពួកអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែចូរអរសប្បាយ ដោយឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកក្នុងស្ថានសួគ៌វិញ»។
ភីលីព 4:3 - Khmer Christian Bible អ្នករួមការងារដ៏ពិតប្រាកដរបស់ខ្ញុំអើយ! ខ្ញុំក៏សុំអ្នករាល់គ្នាដែរថា ចូរជួយស្រ្ដីទាំងពីរនាក់នោះផង ដ្បិតពួកនាងបានតស៊ូជាមួយខ្ញុំនៅក្នុងដំណឹងល្អ ព្រមទាំងជាមួយលោកក្លេម៉ង់ និងពួកអ្នករួមការងាររបស់ខ្ញុំផ្សេងទៀតដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតដែរ។ ព្រះគម្ពីរខ្មែរសាកល មែនហើយ គូកនដ៏ពិតត្រង់អើយ! ខ្ញុំសូមអង្វរអ្នករាល់គ្នាដែរ ឲ្យជួយនាងទាំងពីរ។ ពួកនាងបានរួមតស៊ូជាមួយខ្ញុំក្នុងដំណឹងល្អ ព្រមទាំងក្លេមេន និងអ្នករួមការងារជាមួយខ្ញុំឯទៀតៗ ដែលអ្នកទាំងនេះមានឈ្មោះក្នុងបញ្ជីជីវិតដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំងពីរនោះ ដែលបានតតាំងជាមួយខ្ញុំ ក្នុងដំណឹងល្អផង ហើយលោកក្លេមេន និងគូកនខ្ញុំផ្សេងទៀត ដែលគេមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកវិញ មិត្តដ៏ស្មោះត្រង់អើយ សូមជួយនាងទាំងពីរនាក់នេះផង ដ្បិតនាងធ្លាប់បានតយុទ្ធរួមជាមួយខ្ញុំ ព្រោះតែដំណឹងល្អ* ជាមួយលោកក្លេមេន ព្រមទាំងជាមួយអ្នកឯទៀតៗ ដែលបានធ្វើការជាមួយខ្ញុំ ហើយដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតនោះផងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំង២នោះ ដែលបានតតាំងជា១នឹងខ្ញុំ ក្នុងដំណឹងល្អផង ហើយនឹងអ្នកក្លេមេន នឹងគូកនខ្ញុំឯទៀត ដែលគេមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ។ អាល់គីតាប រីឯអ្នកវិញ មិត្ដដ៏ស្មោះត្រង់អើយ សូមជួយនាងទាំងពីរនាក់នេះផង ដ្បិតនាងធ្លាប់បានតយុទ្ធរួមជាមួយខ្ញុំ ព្រោះតែដំណឹងល្អ ជាមួយលោកក្លេមេន ព្រមទាំងជាមួយអ្នកឯទៀតៗ ដែលបានធ្វើការជាមួយខ្ញុំ ហើយដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតនោះផងដែរ។ |
ដូច្នេះ ចូរកុំអរសប្បាយនឹងការដែលពួកអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែចូរអរសប្បាយ ដោយឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកក្នុងស្ថានសួគ៌វិញ»។
ដូច្នេះ បងប្អូនអើយ! តាមរយៈសេចក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់ ខ្ញុំទទូចឲ្យអ្នករាល់គ្នាថ្វាយរូបកាយរបស់អ្នករាល់គ្នាទុកជាយញ្ញបូជាដែលមានជីវិត ហើយបរិសុទ្ធ ព្រមទាំងជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដ្បិតនេះហើយជាការបម្រើដ៏ត្រឹមត្រូវរបស់អ្នករាល់គ្នា
សូមជម្រាបសួរដល់នាងទ្រីភែន និងនាងទ្រីផូសដែលធ្វើការនឿយហត់នៅក្នុងព្រះអម្ចាស់ និងសូមជម្រាបសួរដល់នាងពើស៊ីសជាទីស្រឡាញ់ដែលបានធ្ចើការនឿយហត់យ៉ាងច្រើននៅក្នុងព្រះអម្ចាស់។
សូមជម្រាបសួរដល់លោកអើបាន់ជាអ្នករួមការងារជាមួយយើងក្នុងព្រះគ្រិស្ដ និងលោកស្តាគីសជាទីស្រឡាញ់របស់ខ្ញុំ។
បងប្អូនអើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ហេតុការណ៍ទាំងឡាយដែលកើតឡើងចំពោះខ្ញុំ បានធ្វើឲ្យដំណឹងល្អកាន់តែរីកចម្រើនឡើង
គឺពួកគេប្រកាសដោយសេចក្ដីស្រឡាញ់ ទាំងដឹងថា ខ្ញុំត្រូវបានកំណត់សម្រាប់ឆ្លើយការពារដំណឹងល្អ
អ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្ដិសមនឹងដំណឹងល្អរបស់ព្រះគ្រិស្ដចុះ នោះទោះបីខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយក្ដី ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំមួនដោយមានវិញ្ញាណតែមួយ និងតស៊ូជាមួយគ្នាដោយមានគំនិតតែមួយដើម្បីជំនឿលើដំណឹងល្អ
ដោយសារការដែលអ្នករាល់គ្នារួមចំណែកនៅក្នុងដំណឹងល្អចាប់តាំងពីថ្ងៃដំបូងរហូតដល់ពេលនេះ។
ការដែលខ្ញុំគិតចំពោះអ្នកទាំងអស់គ្នាបែបនេះ គឺត្រឹមត្រូវហើយ ព្រោះខ្ញុំមានអ្នករាល់គ្នានៅក្នុងចិត្ត ដោយអ្នកទាំងអស់គ្នាជាអ្នករួមចំណែកជាមួយខ្ញុំនៅក្នុងព្រះគុណ ទាំងនៅពេលដែលខ្ញុំជាប់ចំណង ទាំងនៅពេលដែលខ្ញុំឆ្លើយការពារ និងបញ្ជាក់អំពីដំណឹងល្អ។
ខ្ញុំសូមដាស់តឿនដល់នាងអេរ៉ូឌី និងនាងស៊ុនទីចឲ្យមានគំនិតតែមួយក្នុងព្រះអម្ចាស់
ដូចដែលអ្នករាល់គ្នាបានរៀនពីលោកអេប៉ាប្រាស ជាបាវបម្រើរួមការងារដ៏ជាទីស្រឡាញ់របស់យើងស្រាប់ហើយ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រិស្ដសម្រាប់អ្នករាល់គ្នា
រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺជាអស់អ្នកដែលតាំងពីដើមកំណើតពិភពលោកមកគ្មានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវបានគេសម្លាប់។
សត្វសាហាវដែលអ្នកបានឃើញនោះ កាលពីដើមវាមាន ប៉ុន្ដែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីទីជម្រៅមក រួចទៅរកសេចក្ដីវិនាស។ អស់អ្នកដែលរស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីដើមកំណើតពិភពលោកមកនឹងងឿងឆ្ងល់ ពេលពួកគេឃើញសត្វសាហាវដែលកាលពីដើមមាន ប៉ុន្ដែឥឡូវនេះគ្មាន ហើយនឹងត្រូវមកនោះ។
ខ្ញុំបានឃើញមនុស្សស្លាប់ទាំងតូច ទាំងធំ ឈរនៅពីមុខបល្ល័ង្ក ហើយសៀវភៅជាច្រើនក៏ត្រូវបានបើកឡើង រួចសៀវភៅមួយទៀតដែលជាបញ្ជីជីវិត ក៏ត្រូវបានបើកឡើងដែរ។ ពួកមនុស្សស្លាប់ត្រូវបានជំនុំជម្រះពីការទាំងឡាយដែលបានកត់ទុកក្នុងសៀវភៅទាំងនោះទៅតាមការប្រព្រឹត្ដិរបស់ពួកគេ។
ហើយបើអ្នកណាដែលមិនឃើញមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើងនោះ។
ហើយអ្វីៗដែលមិនស្អាត ព្រមទាំងអ្នកដែលប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម និងសេចក្ដីភូតភរមិនអាចចូលក្នុងក្រុងនោះបានឡើយ មានតែអស់អ្នកដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបអាចចូលបាន។
អ្នកណាមានជ័យជម្នះ អ្នកនោះនឹងបានស្លៀកពាក់ពណ៌សដូច្នោះដែរ យើងនឹងមិនលប់ឈ្មោះរបស់អ្នកនោះចេញពីបញ្ជីជីវិតឡើយ យើងនឹងទទួលស្គាល់ឈ្មោះរបស់អ្នកនោះនៅចំពោះមុខព្រះវរបិតារបស់យើង និងនៅចំពោះមុខពួកទេវតារបស់ព្រះអង្គដែរ។