សូមជម្រាបសួរដល់ក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះរបស់ពួកគេដែរ សូមជម្រាបសួរដល់លោកអេប៉ាយនេតជាទីស្រឡាញ់របស់ខ្ញុំ ដែលជាផលដំបូងពីស្រុកអាស៊ីថ្វាយដល់ព្រះគ្រិស្ដ។
កូឡុស 4:15 - Khmer Christian Bible សូមជម្រាបសួរដល់បងប្អូននៅក្រុងឡៅឌីសេ និងនាងនីមផាស ព្រមទាំងក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះនាងដែរ។ ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខបងប្អូននៅឡៅឌីសេ សូមជួយសួរសុខទុក្ខនីមផាស និងក្រុមជំនុំនៅផ្ទះនាងផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរដល់ពួកបងប្អូននៅក្រុងឡៅឌីសេ និងដល់នាងនីមផាស ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នានៅផ្ទះគាត់ផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរបងប្អូននៅស្រុកឡៅឌីសេ និងជម្រាបសួរនាងនឹមផាស ព្រមទាំងក្រុមជំនុំដែលតែងប្រជុំគ្នានៅក្នុងផ្ទះគាត់នោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរដល់ពួកបងប្អូននៅក្រុងឡៅឌីសេ នឹងអ្នកនីមផាស ហើយពួកជំនុំដែលប្រជុំគ្នានៅផ្ទះគាត់ អាល់គីតាប សូមជម្រាបសួរបងប្អូននៅស្រុកឡៅឌីសេ និងជម្រាបសួរនាងនឹមផាស ព្រមទាំងក្រុមជំអះដែលតែងប្រជុំគ្នានៅក្នុងផ្ទះគាត់នោះផង។ |
សូមជម្រាបសួរដល់ក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះរបស់ពួកគេដែរ សូមជម្រាបសួរដល់លោកអេប៉ាយនេតជាទីស្រឡាញ់របស់ខ្ញុំ ដែលជាផលដំបូងពីស្រុកអាស៊ីថ្វាយដល់ព្រះគ្រិស្ដ។
ដ្បិតមានទ្វារយ៉ាងធំបានបើកចំហសម្រាប់ខ្ញុំធ្វើការយ៉ាងមានប្រសិទ្ធភាព ប៉ុន្ដែមានអ្នកប្រឆាំងច្រើនណាស់។
ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំតយុទ្ធខ្លាំងយ៉ាងណាដើម្បីអ្នករាល់គ្នា ដើម្បីពួកអ្នកក្រុងឡៅឌីសេ និងដើម្បីពួកមនុស្សទាំងឡាយដែលមិនទាន់បានជួបមុខខ្ញុំនៅឡើយ
ខ្ញុំធ្វើបន្ទាល់អំពីគាត់ថា គាត់មានការប្រឹងប្រែងណាស់ដើម្បីអ្នករាល់គ្នា និងពួកអ្នកនៅក្រុងឡៅឌីសេ ព្រមទាំងពួកអ្នកនៅក្រុងហេរ៉ាប៉ូល។
ពេលណាអ្នករាល់គ្នាបានអានសំបុត្រនេះរួចហើយ ចូរឲ្យក្រុមជំនុំនៅក្រុងឡៅឌីសេអានផង ហើយអ្នករាល់គ្នាក៏ត្រូវអានសំបុត្រពីក្រុងឡៅឌីសេដែរ។
ហើយជូនចំពោះនាងអាប់ភាជាបងប្អូនរបស់យើង និងលោកអើឃីពជាអ្នករួមប្រយុទ្ធជាមួយយើង ព្រមទាំងក្រុមជំនុំដែលជួបជុំគ្នានៅក្នុងផ្ទះរបស់លោកភីលេម៉ូនផង។