មើល៍ ឥឡូវនេះ ព្រះហស្ដរបស់ព្រះអម្ចាស់បានទាស់នឹងអ្នក ហើយអ្នកនឹងត្រូវខ្វាក់មួយរយៈ មើលមិនឃើញពន្លឺថ្ងៃទេ» ស្រាប់តែអ្នកនោះចាប់ផ្ដើមព្រិលភ្នែក ហើយងងឹតមើលលែងឃើញ រួចដើររាវរកគេឲ្យនាំផ្លូវគាត់។
កិច្ចការ 9:8 - Khmer Christian Bible គេក៏លើកលោកសុលក្រោកឡើងពីដី ហើយពេលគាត់បើកភ្នែក គាត់មើលមិនឃើញអ្វីសោះ ដូច្នេះពួកគេក៏ដឹកដៃគាត់នាំចូលទៅក្នុងក្រុងដាម៉ាស់។ ព្រះគម្ពីរខ្មែរសាកល សូលក៏ក្រោកឡើងពីដី ហើយបើកភ្នែក ប៉ុន្តែមើលមិនឃើញអ្វីសោះ។ ដូច្នេះ គេដឹកដៃគាត់នាំចូលទៅដាម៉ាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសុលក៏ក្រោកពីដីឡើង ហើយទោះជាគាត់បើកភ្នែក ក៏មើលមិនឃើញអ្វីសោះ។ ដូច្នេះ គេក៏ដឹកដៃគាត់ នាំទៅក្រុងដាម៉ាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់ នាំចូលទៅក្នុងក្រុងដាម៉ាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសុលក៏ក្រោកពីដីឡើង តែកាលគាត់បើកភ្នែកហើយ នោះមើលមិនឃើញអ្វីទេ គេក៏ដឹកដៃគាត់នាំទៅឯដាម៉ាស អាល់គីតាប លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់ នាំចូលទៅក្នុងក្រុងដាម៉ាស។ |
មើល៍ ឥឡូវនេះ ព្រះហស្ដរបស់ព្រះអម្ចាស់បានទាស់នឹងអ្នក ហើយអ្នកនឹងត្រូវខ្វាក់មួយរយៈ មើលមិនឃើញពន្លឺថ្ងៃទេ» ស្រាប់តែអ្នកនោះចាប់ផ្ដើមព្រិលភ្នែក ហើយងងឹតមើលលែងឃើញ រួចដើររាវរកគេឲ្យនាំផ្លូវគាត់។
ប៉ុន្ដែដោយសារតែភាពរុងរឿងនៃពន្លឺនោះធ្វើឲ្យខ្ញុំងងឹតភ្នែក ពួកអ្នកនៅជាមួយខ្ញុំបានដឹកដៃខ្ញុំចូលទៅក្នុងក្រុងដាម៉ាស់។
រំពេចនោះមានអ្វីមួយដូចជាស្រកាបានជ្រុះពីភ្នែករបស់លោកសុលមក ហើយគាត់ក៏មើលឃើញវិញ រួចគាត់ក៏ក្រោកឡើងទទួលពិធីជ្រមុជទឹក
នៅក្រុងដាម៉ាស់ចៅហ្វាយក្រុងរបស់ស្ដេចអើរេតាសបានយាមនៅទ្វារក្រុងដាម៉ាស់ដើម្បីចាប់ខ្ញុំ
ហើយក៏មិនបានឡើងទៅឯពួកអ្នកដែលជាសាវកមុនខ្ញុំនៅក្រុងយេរូសាឡិមដែរ គឺខ្ញុំបានចេញទៅស្រុកអារ៉ាប់ ហើយត្រលប់មកឯក្រុងដាម៉ាស់វិញ។