ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:7 - Khmer Christian Bible

ប៉ុន្ដែ​យើង​នឹង​ដាក់ទោស​ដល់​ជាតិ​សាសន៍​ ដែល​ពួកគេ​បាន​បម្រើ​ក្នុង​នាម​ជា​ទាសករ​នោះ។​ ព្រះជាម្ចាស់​មាន​បន្ទូល​ទៀត​ថា​ ក្រោយ​នោះ​មក​ពួកគេ​នឹង​ចាកចេញ​មក​បម្រើ​យើង​នៅ​កន្លែង​នេះ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​យើង​នឹង​ដាក់ទោស​ប្រជាជាតិ​ណាដែល​ពួកគេ​បម្រើជាទាសករ’។ ព្រះ​បាន​មានបន្ទូល​ទៀត​ថា​: ‘បន្ទាប់ពីការទាំងនេះ ពួកគេ​នឹង​ចេញមក ហើយ​បម្រើ​យើង​នៅ​កន្លែង​នេះ’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា "យើង​នឹង​ជំនុំ‌ជម្រះ​សាសន៍​ដែល​យក​ពួកគេ​ទៅ​បម្រើ ហើយ​ក្រោយ​មក គេ​នឹង​ចេញ​មក​គោរព​ថ្វាយ​បង្គំ​យើង​នៅ​កន្លែង​នេះ" ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ជាតិ​សាសន៍​ដែល​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ក្រោយ​មក ពូជ‌ពង្ស​របស់​អ្នក​នឹង​ចាក​ចេញ​ពី​ស្រុក​នោះ មក​គោរព​ថ្វាយ‌បង្គំ​យើង​នៅ​កន្លែង​នេះ” ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌ទ្រង់​មាន​បន្ទូល​ទៀត​ថា «អញ​នឹង​ជំនុំ‌ជំរះ​សាសន៍​នោះ ដែល​ចាប់​គេ​ទៅ​បំរើ ក្រោយ​នោះ គេ​នឹង​ចេញ​មក​គោរព​ប្រតិ‌បត្តិ​ដល់​អញ នៅ​ទី​នេះ​វិញ»

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ទៀត​ថា “ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ ដែល​យក​ពូជ​ពង្ស​អ្នក​ធ្វើ​ជា​ទាសករ។ បន្ទាប់​មក គេ​នឹង​ចាក​ចេញ​ទៅ ហើយ​គោរព​ថ្វាយ‌បង្គំ​យើង​នៅ​កន្លែង​នេះ”។

សូមមើលជំពូក



កិច្ចការ 7:7
11 ការដាក់ឲ្យឆ្លើយតបគ្នា