ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:5 - Khmer Christian Bible

ហើយ​ព្រះជាម្ចាស់​មិន​បាន​ប្រទាន​ឲ្យ​គាត់​មាន​មរតក​នៅ​ក្នុង​ស្រុក​នេះ​ទេ​ សូម្បី​តែ​ដី​ប៉ុន​បាត​ជើង​ ប៉ុន្ដែ​ព្រះអង្គ​បាន​សន្យា​ថា​នឹង​ប្រទាន​ស្រុក​នេះ​ដល់​គាត់​ ព្រមទាំង​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់​ទុក​ជា​កម្មសិទ្ធិ​ ទោះបី​ជា​គាត់​មិន​ទាន់​មាន​កូន​ក៏​ដោយ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះ​មិន​បាន​ប្រទាន​មរតក​ដល់​លោក​នៅ​ទីនេះ​ទេ សូម្បីតែ​ដីប៉ុនបាតជើង ប៉ុន្តែ​ព្រះអង្គ​ទ្រង់​សន្យា​ថា នឹង​ប្រទាន​ស្រុកនេះ​ទុកជា​កម្មសិទ្ធិ​ដល់​លោក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់​លោក ទោះបីជា​លោក​គ្មាន​កូន​ក៏ដោយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ​មិន​បាន​ប្រទាន​ឲ្យ​លោក​មាន​មត៌ក​អ្វី​នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មានផង តែទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​មត៌ក​ដល់​លោក និង​ពូជ​ពង្ស​របស់​លោក​ជំនាន់​ក្រោយ ទោះ​ជា​លោក​មិន​ទាន់​មាន​កូន​ក៏​ដោយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ស្រុក​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ដី​ធ្លី​ឲ្យ​លោក​ឡើយ គឺ​សូម្បី​តែ​ដី​ល្មម​នឹង​ដាក់​បាត​ជើង ក៏​ព្រះអង្គ​មិន​ប្រទាន​ឲ្យ​ដែរ។ ប៉ុន្តែ ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រគល់​ស្រុក​នេះ​ទាំង​មូល​មក​ឲ្យ​លោក និង​ឲ្យ​ពូជ‌ពង្ស​របស់​លោក​ទៅ​ជំនាន់​ក្រោយៗ​ផង។ ពេល​នោះ លោក​អប្រាហាំ​គ្មាន​កូន​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មិន​បាន​ប្រទាន ឲ្យ​លោក​មាន​មរដក​អ្វី នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មាន​ដែរ តែ​ទ្រង់​សន្យា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​ស្រុក​កំណាន់​ដល់​លោក នឹង​ពូជ​លោក​ត​ទៅ​វិញ ថ្វី​បើ​លោក​មិន​ទាន់​មាន​កូន​នៅ​ឡើយ​ផង

សូមមើលជំពូក

អាល់គីតាប

នៅ​ស្រុក​នេះ អុលឡោះ​ពុំ​បាន​ប្រទាន​ដី​ធ្លី​ឲ្យ​គាត់​ឡើយ គឺ​សូម្បី​តែ​ដី​ល្មម​នឹង​ដាក់​បាត​ជើង ក៏​ទ្រង់​មិន​ប្រទាន​ឲ្យ​ដែរ។ ប៉ុន្ដែ អុលឡោះ​បាន​សន្យា​ថា នឹង​ប្រគល់​ស្រុក​នេះ​ទាំង​មូល​មក​ឲ្យ​គាត់ និង​ឲ្យ​ពូជ‌ពង្ស​របស់​គាត់​ទៅ​ជំនាន់​ក្រោយៗ​ផង។ ពេល​នោះ អ៊ី‌ព្រហ៊ីម​គ្មាន​កូន​ទេ។

សូមមើលជំពូក



កិច្ចការ 7:5
22 ការដាក់ឲ្យឆ្លើយតបគ្នា