កិច្ចការ 7:15 - Khmer Christian Bible ដូច្នេះលោកយ៉ាកុបបានចុះទៅឯស្រុកអេស៊ីព្ទ ហើយគាត់ និងដូនតារបស់យើងបានស្លាប់នៅទីនោះ។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបក៏ចុះទៅអេហ្ស៊ីប។ បន្ទាប់មក លោកបានស្លាប់ ហើយដូនតារបស់យើងក៏ស្លាប់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកយ៉ាកុបក៏ចុះទៅនៅស្រុកអេស៊ីព្ទ ហើយលោក និងបុព្វបុរសរបស់យើងក៏បានស្លាប់នៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបក៏ចុះទៅស្រុកអេស៊ីប ហើយលោកទទួលមរណភាពទៅ ពួកបុព្វបុរសក៏ទទួលមរណភាពនៅស្រុកនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ លោកយ៉ាកុបក៏ចុះទៅនៅស្រុកអេស៊ីព្ទ ហើយបានស្លាប់នៅទីនោះ ព្រមទាំងពួកឰយុកោយើងដែរ អាល់គីតាប យ៉ាកកូបក៏ចុះទៅស្រុកអេស៊ីប ហើយគាត់បានស្លាប់ទៅ ពួកបុព្វបុរសក៏បានស្លាប់នៅស្រុកនោះដែរ។ |