រីឯពួកអ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាកំពូលបានសម្លឹងមើលលោកស្ទេផានគ្រប់ៗគ្នា ពួកគេបានឃើញមុខរបស់គាត់ដូចជាមុខរបស់ទេវតា។
កិច្ចការ 7:1 - Khmer Christian Bible ពេលនោះ សម្ដេចសង្ឃសួរថា៖ «តើដូច្នេះមែនឬ?» ព្រះគម្ពីរខ្មែរសាកល ពេលនោះ មហាបូជាចារ្យក៏សួរស្ទេផានថា៖ “តើដូច្នេះមែនឬ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក សម្តេចសង្ឃសួរថា៖ «តើមានការដូច្នេះមែនឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមហាបូជាចារ្យមានប្រសាសន៍សួរថា៖ «តើពិតជាដូច្នេះមែនឬ?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសំដេចសង្ឃសួរថា សេចក្ដីទាំងនេះត្រូវឬទេ អាល់គីតាប មូស្ទីមានប្រសាសន៍សួរថា៖ «តើពិតជាដូច្នេះមែនឬ?» |
រីឯពួកអ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាកំពូលបានសម្លឹងមើលលោកស្ទេផានគ្រប់ៗគ្នា ពួកគេបានឃើញមុខរបស់គាត់ដូចជាមុខរបស់ទេវតា។
លោកស្ទេផានក៏ឆ្លើយថា៖ «បងប្អូន និងឪពុកទាំងឡាយអើយ! សូមស្ដាប់ចុះ ព្រះជាម្ចាស់នៃសេចក្ដីរុងរឿងបានបង្ហាញខ្លួនឲ្យលោកអ័ប្រាហាំជាដូនតារបស់យើងមើលឃើញកាលនៅស្រុកមេសូប៉ូតាមា មុនពេលគាត់ទៅរស់នៅក្នុងស្រុកខារ៉ាន