ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 5:2 - Khmer Christian Bible

ប៉ុន្ដែ​គាត់​បាន​លាក់​មួយ​ចំណែក​នៃ​ប្រាក់​លក់​ទ្រព្យ​នោះ​ទុក​សម្រាប់​ខ្លួន​ឯង​ ដោយ​មាន​ការ​ដឹង​ឮ​ពី​ប្រពន្ធ​ដែរ​ ហើយ​គាត់​បាន​យក​មួយ​ចំណែក​ទៀត​មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​លាក់ទុក​ខ្លះ​ពី​ប្រាក់ដែលលក់បាន ដោយ​ប្រពន្ធ​បាន​ដឹងឮ​ដែរ រួច​យក​មួយ​ចំណែក​មក​ដាក់​នៅទៀប​ជើង​របស់​ពួក​សាវ័ក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​គាត់​បាន​លាក់​ប្រាក់​នោះ​ទុក​ខ្លះសម្រាប់​ខ្លួន​ឯង ដោយ​ប្រពន្ធ​របស់​គាត់​ក៏​ដឹង​ឮដែរ រួច​នាំ​យក​មួយ​ចំណែក​មក​ដាក់​នៅ​ទៀប​ជើង​ពួក​សាវក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​សម​គំនិត​ជា​មួយ​ភរិយា ទុក​ប្រាក់​មួយ​ចំណែក​សម្រាប់​ខ្លួន​ឯង រួច​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ជូន​ក្រុម​សាវ័ក*។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​បាន​គៃ​ដំឡៃ​នោះ​ទុក​ខ្លះ ដោយ​ប្រពន្ធ​យល់​ព្រម​ដែរ រួច​នាំ​យក​១​ចំណែក​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវក

សូមមើលជំពូក

អាល់គីតាប

ហើយ​សម​គំនិត​ជា​មួយ​ភរិយា ទុក​ប្រាក់​មួយ​ចំណែក​សម្រាប់​ខ្លួន​ឯង រួច​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ជូន​ក្រុម​សាវ័ក។

សូមមើលជំពូក



កិច្ចការ 5:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​គ្រប់​ការ​ទាំង​អស់​ដែល​ពួកគេ​ធ្វើ​ គឺ​ដើម្បី​ឲ្យ​មនុស្ស​ឃើញ​តែ​ប៉ុណ្ណោះ​ គឺ​ពួក​គេ​បាន​ពង្រីក​ស្លាក​ដែល​ពួក​គេ​ពាក់​កាន់​តែ​ធំ​ឡើងៗ​ ឯ​រំយោល​អាវ​វិញ​កាន់​តែ​វែង​ទៅៗ​ដែរ។​


គាត់​និយាយ​ដូច្នេះ​ មិន​មែន​ដោយ​ព្រោះ​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ក្រ​ទេ​ គឺ​គាត់​ជា​ចោរ​ ជា​អ្នក​កាន់​ថង់​ប្រាក់​ ហើយ​បាន​កេង​យក​របស់​ដែល​ដាក់​នៅ​ក្នុង​នោះ។​


អស់​អ្នក​ដែល​បាន​ជឿ​ បាន​នៅ​ជាមួយ​គ្នា​ និង​មាន​អ្វីៗ​រួម​គ្នា។​


គាត់​មាន​ដី​មួយ​កន្លែង​ ហើយ​បាន​លក់​យក​ប្រាក់​មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក។​


មាន​បុរស​ម្នាក់​ឈ្មោះ​អាណានាស​ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​សាភីរ៉ា​ បាន​លក់​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​


ពេលនោះ​ លោក​ពេត្រុស​និយាយ​ថា៖​ «ឱ​ អាណានាស​អើយ!​ ហេតុអ្វី​បាន​ជា​អារក្ស​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ដ​របស់​អ្នក​ ធ្វើ​ឲ្យ​អ្នក​កុហក​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​លាក់​ប្រាក់​លក់​ដី​មួយ​ចំណែក​ទុក​ដូច្នេះ?​


លោក​ពេត្រុស​ក៏​សួរ​នាង​ថា៖​ «សូម​ប្រាប់​ខ្ញុំ​មើល៍​ តើ​អ្នក​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណឹង​មែន​ឬ?»​ នាង​ឆ្លើយ​ថា​ «ចា៎ស!​ ប៉ុណ្ណឹង​មែន»។​


ចូរ​កុំ​ធ្វើ​អ្វី​ដោយ​ការ​ប្រជែង​ ឬ​ដោយ​ចិត្ដ​អំនួត​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​បន្ទាប​ខ្លួន​ទាំង​គិត​ថា​ អ្នក​ដទៃ​ប្រសើរ​ជាង​ខ្លួន​ឯង។​


ដ្បិត​ការ​ស្រឡាញ់​លុយ​ជា​ឫស​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង​ ហើយ​អ្នក​ខ្លះ​ដោយ​លោភ​ចង់​បាន​លុយ​ ក៏​ត្រូវ​វង្វេង​ចេញ​ពី​ជំនឿ​ ហើយ​បាន​ចាក់​ទម្លុះ​ខ្លួន​ដោយ​សេចក្ដី​ទុក្ខព្រួយ​ជា​ច្រើន​ផង។​