ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 27:8 - Khmer Christian Bible

បន្ទាប់ពី​ធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​នោះ​យ៉ាង​ពិបាក​មក​ យើង​ក៏​មក​ដល់​កន្លែង​មួយ​ឈ្មោះ​ កំពង់ផែ​លំអ​ នៅ​ជិត​ក្រុង​ឡាសេ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្រោយពី​ធ្វើដំណើរសសៀរ​កោះនោះ​ទាំងពិបាក យើង​ក៏​មកដល់​កន្លែង​មួយ​ដែល​ហៅថា “កំពង់ផែ​ល្អ” ដែល​មាន​ទីក្រុង​ឡាសេ​នៅ​ជិត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​នោះ​ដោយ​ពិបាក យើង​បានមក​ដល់​កន្លែង​មួយ​ហៅ​ថា ទ្វារ​សមុទ្រ​លម្អ ដែល​នៅ​ជិត​ក្រុង​ឡា‌សេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បន្ត​ដំណើរ​យ៉ាង​លំបាក តាម​បណ្ដោយ​កោះ​នោះ ហើយ​ក៏​បាន​មក​ដល់​កន្លែង​មួយ​ឈ្មោះ “កំពង់​ស្អាត” ដែល​នៅ​ជិត​ក្រុង​ឡាសេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើក​ទៅ​តាម​កោះ​នោះ ដោយ​ពិបាក​ណាស់ ក៏​ដល់​កន្លែង​១​ហៅ​ថា ទ្វារ​សមុទ្រ​លំអ ដែល​នៅ​ជិត​ក្រុង​ឡា‌សេ។

សូមមើលជំពូក

អាល់គីតាប

យើង​បន្ដ​ដំណើរ​យ៉ាង​លំបាក តាម​បណ្ដោយ​កោះ​នោះ ហើយ​ក៏​បាន​មក​ដល់​កន្លែង​មួយ​ឈ្មោះ “កំពង់​ស្អាត”ដែល​នៅ​ជិត​ក្រុង​ឡាសេ។

សូមមើលជំពូក



កិច្ចការ 27:8
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ណាស់​


ដោយ​កំពង់ផែ​នោះ​មិន​អំណោយ​ផល​សម្រាប់​ការ​ស្នាក់នៅ​ក្នុង​រដូវ​រងា​ មនុស្ស​ភាគ​ច្រើន​បាន​សម្រេចចិត្ដ​ចេញ​ដំណើរ​ពី​ទី​នោះ​ បើ​យ៉ាង​ណាៗ​នឹង​ទៅ​ដល់​ស្រុក​ភេនីស​ជា​កំពង់ផែ​មួយ​នៃ​កោះ​ក្រេត​ ដែល​បែរ​មុខ​ទៅ​ទិស​និរតី​ និង​ទិស​ពាយ័ព្យ​ ដើម្បី​ស្នាក់នៅ​ក្នុង​រដូវ​រងា។​


ពេល​ខ្យល់​ទិស​ខាង​ត្បូង​បក់​រំភើយៗ​ ពួកគេ​គិត​ថា​បាន​សម្រេច​បំណង​ក៏​ទាញ​យុថ្កា​ ហើយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​ក្រេត​